CPP នាំ​មុខ​លើ​បណ្ដឹង​សុំ​រាប់​សន្លឹក​ឆ្នោត​ ខណៈ CNRP នាំ​មុខ​លើ​បណ្ដឹង​ស្នើ​ឲ្យ​ដាក់​ពិន័យ

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន កាលពីការបោះឆ្នោតឃុំសង្កាត់ថ្ងៃទី៤មិថុនា

បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ គ.ជ.ប. បាន​ប្រកាស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ខ្លួន​ទទួល​បាន​បណ្ដឹង​សរុប ៧១​បណ្ដឹង​ពី​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ ដោយ​បក្ស​កាន់​អំណាច​នាំ​មុខ​លើ​បណ្ដឹង​ស្នើ​សុំ​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ ខណៈ​បក្ស​ប្រឆាំង​នាំ​មុខ​លើ​បណ្ដឹង​ឲ្យ​ដាក់​ពិន័យ​លើ​អ្នក​ប្រព្រឹត្ត​ល្មើស​ច្បាប់​បោះ​ឆ្នោត។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ គ.ជ.ប. បាន​រៀបរាប់​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​ពាក្យ​បណ្ដឹង ១៨​បណ្ដឹង ដោយ​ស្នើ​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​បណ្ដឹង​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ ១០​បណ្ដឹង។

ក្រៅ​ពី​បណ្ដឹង​ស្នើ​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ គ.ជ.ប. បាន​បន្ថែម​ថា បក្ស​ធំៗ​ទាំង​ពីរ​នេះ ក៏​បាន​ប្ដឹង​ទៅ គ.ជ.ប. ចំនួន ៤៣​បណ្ដឹង ឲ្យ​ដាក់​ពិន័យ​លើ​អ្នក​ប្រព្រឹត្ត​ល្មើស​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់។

គ.ជ.ប. បាន​បញ្ជាក់​ក្នុង​សេចក្ដី​ជូន​នោះ​ថា ខ្លួន​កំពុង​តែ​ដោះ​ស្រាយ​បណ្ដឹង​ទាំង​នោះ​តាម​នីតិវិធី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ