រដ្ឋាភិបាលប្រកាសអភិរក្សដើមក្រវាញ

រូបភាព៖ បណ្ដាញសង្គម

ក្រសួងបរិស្ថានបានប្រកាសធ្វើការអភិរក្សរុក្ខជាតិក្រវាញ ដើម្បីទប់ស្កាត់បទល្មើស និង អភិរក្ស រុក្ខជាតិនេះឲ្យបានគង់វង្សជានិរន្តទៅ។

នៅក្នុងសេចក្ដីប្រកាសស្ដីពី ការកំណត់ទីតាំងអភិរក្សប្រភពដើមធនធានសេនេទិករុក្ខជាតិក្រវាញ ចេញផ្សាយកាលពីថ្ងៃទី៥ ខែមិថុនា ឲ្យដឹងថា ទីតាំងដែលត្រូវធ្វើការអភិរក្សដើមក្រវាញ ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ ដែលមានផ្ទៃដី ៥០៦ ហិកតា ក្នុងទីតាំងរដ្ឋបាលឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

បើតាមសេចក្ដីរបស់ក្រសួងឲ្យដឹងថា មន្ទីរបរិស្ថានខេត្តពោធិ៍សាត់  ​មានភារកិច្ចគ្រប់គ្រង ការពារ អភិរក្ស ទីតាំងប្រភពដើមធនធានសេនេទិក រុក្ខជាតិក្រវាញ និងចាត់វិធានការតាមនីតិវិធីច្បាប់ ដើម្បីទប់ស្កាត់ បង្រ្កាបគ្រប់សកម្មភាពបទល្មើស ឬអនាធិបតេយ្យ ក្នុងទីតាំងតំបន់អភិរក្សធនធានសេនេទិករុក្ខជាតិក្រវាញឲ្យមានសិទ្ធភាព។


ប្រកាសស្តីពីការកំណត់ទីតាំងអភិរក្សប្រភពដើមធនធានសេនេទិករុក្ខជាតិក្រវាញ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ