លោក កឹម សុខា ត្រូវបានបញ្ជួនទៅឃុំជាមួយអ្នកទោសផ្សេងទៀត

លោក កឹម សុខា ពេលចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ​ឆ្នាំ២០១៧។

នៅថ្ងៃព្រហស្បតិ៍ទី៧កញ្ញានេះ ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានអាជ្ញាធរបញ្ជូនទៅពន្ធនាគារ ជាមួយអ្នកទោសផ្សេងទៀត ក្នុងសំលៀកបំពាក់អ្នកទោស ខណៈរដ្ឋសភាមិនទាន់សម្រេចដកអភ័យឯកសិទ្ធិរបស់លោកនៅឡើយ។

អ្នកនយោបាយមកពីគណបក្សប្រឆាំង និងជាជំនួយការលោក កឹម សុខា លោក មុត ចន្ថា បានសរសេរបង្ហោះលើហ្វេសប៊ុកលោកថា «លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានគេបញ្ជូនទៅឃុំឃាំង ក្នុងបន្ទប់ពន្ធនាគារជាមួយអ្នកទោសផ្សេងទៀត ក្នុងឯកសណ្ឋានជាអ្នកទោស»។

លោកបានសំដែងការសោកសង្រេង ដោយ« ខ្ញុំពិតជារន្ធត់ និងក្តុកក្តួលឥតឧបមាចំពោះស្ថានភាពរបស់លោកប្រធាន។ ហេតុអ្វីលោកគ្រាន់តែតស៊ូនយោបាយដោយអហិង្សា និងសន្តិវិធី ដើម្បីអប់រំ និងពន្យល់អោយពលរដ្ឋខ្មែរបានយល់ដឹងអំពីសិទ្ធិ សេរីភាព និងកាតព្វកិច្ចជាពលរដ្ឋខ្មែរក្នុងនាមជាម្ចាស់អំណាច និងម្ចាស់ប្រទេស ក៏មានកំហុសក្បត់ជាតិដែរនោះ»។

គណៈកម្មាធិការអចិន្ដ្រៃយ៍រដ្ឋសភា ឲ្យដឹងថា ការសម្រេចលើអភ័យឯកសិទ្ធិសភារបស់លោក កឹម សុខា នឹងត្រូវប្រកាសនៅថ្ងៃទី១១ខែកញ្ញាខាងមុខ។

លោក កឹម សុខា ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅគេហដ្ឋានលោក កាលពីយប់ថ្ងៃទី២កញ្ញា ឈានចូលថ្ងៃទី៣ ខែកញ្ញា តាមបញ្ជាផ្ទាល់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្រោមបទចោទថា ប្រព្រឹត្តអំពើ «ក្បត់ជាតិ» និងឃុបឃិតជាមួយបរទេស ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ