តំណាងរាស្ត្របក្សប្រឆាំងថាមិនចូលរួមប្រជុំសភាព្រោះខ្លាចគេវាយដូចឆ្នាំមុន

តំណាងរាស្រ្ត លោក គង់ សភា និង​លោក ញ៉យ ចំរើន រងរបួស​ដោយ​ក្រុមមនុស្ស​មួយក្រុម​វាយ​​ កាលពីពេលកន្លងមក (រូបថតផ្តល់ឲ្យ​)

ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពន្យល់ហេតុផលដែលមិនចូលរួមប្រជុំសភានៅព្រឹកនេះថ្ងៃសុក្រនេះថា ព្រោះមានមនុស្សមួយក្រុមរៀបចំត្រៀមវាយតំណាងរាស្ត្រគណបក្សប្រឆាំងដូចកាលពីឆ្នាំមុនទៀត។

ក្នុងសន្និសីទនៅស្នាក់ការគណបក្សនៅព្រឹកនេះ លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះ ជាតិថ្លែងថាតាមគម្រោងរូបលោកនឹងតំណាងរាស្ត្រផ្សេងទៀតត្រៀមខ្លួនរួចហើយទៅប្រជុំសភា ប៉ុន្តែមុនចេញ ដំណើរប៉ុន្មាននាទី មានប្រភពដែលលោកថាអាចទុកចិត្តបានផ្តល់ដំណឹងថាមនុស្សមួយក្រុមកំពុងរៀបចំផែនការវាយតំណាងរាស្ត្រទៀត។ លោកថាដើម្បីកុំឲ្យមានគ្រោះថ្នាក់ទើបតំណាងរាស្ត្របក្សប្រឆាំងសម្រេចចិត្តមិនចូលរួមប្រជុំសភានៅព្រឹកនេះទេ។

កាលពីថ្ងៃទី២៦ខែតុលាឆ្នាំ២០១៥ ក្រុមបាតុករគាំទ្រគណបក្សប្រជាជនកម្ពុជាមួយក្រុមបានវាយ ទាត់ធាក់ និង ជាន់លើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ២រូបនៅជាប់របងរដ្ឋសភា បណ្តាលឲ្យរងរបួសធ្ងន់ បន្ទាប់ពីតំណាងរាស្ត្រទាំងពីររូបនោះចេញពីប្រជុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ