កូរ៉េខាងត្បូងផ្ដល់ជំនួយដល់អាជ្ញាធរជាតិអប្សរា៤លានដុល្លារ

ប្រទេសកូរ៉េខាងត្បូង បានផ្ដល់ជំនួយឥតសំណង ដល់អាជ្ញាធរជាតិអប្សរា ចំនួន៤លានដុល្លារ សម្រាប់គម្រោងជួសជុល និងអភិរក្ស ប្រាសាទព្រះពិធូរ ស្ថិតនៅក្រុងអង្គរធំ ខេត្ដសៀមរាប។

សេចក្ដីប្រកាសព័ត៌មាន នៅក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ ​នូវបន្ទប់ពិ​សោ​ធន៍របស់អាជ្ញាធរជាតិអប្សរា នៅមជ្ឍមណ្ឌលអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី៧ខែវិច្ឆិកានេះ អោយដឹងថា គម្រោងនេះ មានចំនួន៥សំខាន់ៗ ដែលថា ក្រោមកិច្ចសហការ រវាងអាជ្ញាធរជាតិអប្សរា និងមូលនិធិការពារបេតិកភណ្ឌវប្បធម៌កូរ៉េខាងត្បូងKCHF និង KOICA ​នៃប្រទេសកូរ៉េខាងត្បូង។

អ្នកគ្រប់គ្រងគម្រោង ជនជាតិកូរ៉េ លោក Kim Jiseo​ បញ្ជាក់ថា គម្រោងអភិរក្សជួសជុលក្រុមប្រាសាទប្រាសាទព្រះពិធូរ មានរយៈពេល៤ឆ្នាំ ដោយបានចាប់ផ្តើមពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ ដែលមានទឹកប្រាក់ប្រមាណ៤លានដុល្លារ។

អគ្គនាយកអាជ្ញាធរជាតិអប្សរាលោក  ស៊ុំ ម៉ាប់ ប្រសាសន៍ថា ការអភិរក្ស និងជួសជុល ប្រាសាទព្រះពិធូររួមគ្នានៅពេលនេះ គឺជាសក្ខីភាពនៃដំណើរការយ៉ាងល្អនៃគម្រោងជួសជុល ដែលលោកថា ជាកត្តាសំខាន់បំផុតសម្រាប់និរន្តរភាពនៃការងារគ្រប់គ្រងរមណីយដ្ឋានអង្គរទាំងបច្ចុប្បន្ន និងអនាគត ជាពិសេសមានបន្ទប់ពិសោធន៍សំណាកបុរាណវិទ្យា។

បើតាមសេចក្ដីប្រកាសព័ត៌មានដ៍ដែល អោយដឹងថា កន្លងមក សំណាកបុរាណវិទ្យា ត្រូវបានក្រុមអ្នកអភិរក្សជាតិ និងអន្ដរជាតិ បានយកទៅពិសោធន៍នៅក្រៅប្រទេស ដោយសារប្រទេសកម្ពុជាគ្មានបន្ទប់ពីសោធន៍របៀបនេះទេ។បន្ទប់ពិសោធន៍នេះ មិនត្រឹមតែជួយសម្រួលដល់ការងាររបស់គម្រោងអភិរក្ស និងជួសជុលប្រាសាទបុរាណ ប៉ុណ្ណោះទេ វាថែមទាំងបានជួយសម្រួលដល់ក្រុមការងារជាតិ និងអន្ដរជាតិផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ