លោកហ៊ុន សែន​ស្នើឲ្យពលរដ្ឋខ្មែរកុំប្រថុយគ្រោះថ្នាក់ទៅនៅអាមេរិក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (FB: លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន​បានអំពាវនាវឲ្យប្រពលរដ្ឋកម្ពុជាថា កុំឲ្យប្រថុយគ្រោះ ថ្នាក់ទៅនៅសហរដ្ឋអាមេរិក​ បន្ទាប់ពីលោកថ្លែងបញ្ជាក់ជំហរត្រៀមទទួលយកពលរដ្ឋ ខ្មែរ ដែលជាប់ទោសពីអាមេរិកមកកម្ពុជាវិញ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន​បានអំពាវនាវឲ្យប្រពលរដ្ឋកម្ពុជាថា កុំឲ្យប្រថុយគ្រោះ ថ្នាក់ទៅនៅសហរដ្ឋអាមេរិក​ បន្ទាប់ពីលោកថ្លែងបញ្ជាក់ជំហរត្រៀមទទួលយកពលរដ្ឋ ខ្មែរ ដែលជាប់ទោសពីអាមេរិកមកកម្ពុជាវិញ។

នៅក្នុងពិធីជួបកម្មករកាលពីថ្ងៃពុធម្សិលមិញ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លើកឡើងថា លោក​កំពុងតែពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីរៀបចំកិច្ចព្រមព្រៀងថ្មី ទទួលយក ពលរដ្ឋកម្ពុជាដែលជាប់ទោសនៅអាមេរិក​ឲ្យមកស្រុកកំណើតវិញ។​

ក្នុងឱកាសនោះលោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការទៅរស់នៅសហរដ្ឋអាមេរិក។​លោកថ្លែងថា៖« សុំផ្តាំទៅបងប្អូនទៅនៅអាមេរិក ហើយបងប្អូនដែលមិនទាន់ ទៅសុំកុំប្រថុយប្រថានដំណើរដ៏ក្រោះថ្នាក់ទៅនៅអាមេរិក»

ប៉ុន្មានខែកន្លងទៅនេះ សហរដ្ឋអាមេរិក​បានសម្រេច មិនអនុញ្ញាតឲ្យមន្ត្រីជាន់ខ្ពស់ របស់ រដ្ឋាភិបាលកម្ពុជានៅក្នុងក្រសួងការបរទេសមិនឲ្យចូលទឹកដីអាមេរិកបន្ទាប់ពីរដ្ឋាភិបាលទាំងពីរ មានការខ្វែងគំនិតគ្នាចំពោះ ការបញ្ជូនពលរដ្ឋខ្មែរដែលបានប្រព្រឹត្តបទឧក្រិដ្ឋឲ្យវិលត្រលប់ មកស្រុកកំណើតវិញ។​

 

 

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។