ទីបំផុតជើងខ្លាំង​ថៃទប់​​​​ អាំង​​ សំអាត មិនបាន​២ទឹក

កីឡាករ​​ ​អាំង សំអាត (សុខ ឆាយ)

នៅទីបំផុត​កីឡាករ​​​​ថៃ Yout Phu Pha ដែលត្រូវបានគេស្គាល់ថាជាជើងខ្លាំង​នៅក្នុងប្រទេសថៃ ទប់​កីឡាករ​ចាស់​វស្សារបស់កម្ពុជា​បានតែ​​​​​ជាង​​​មួយទឹក​ប៉ុណ្ណោះ បើទោះជាកីឡាករ​កម្ពុជា​​​មាន​អ្នកគាំទ្រភាគច្រើនយល់​ថានឹងមិនអាចសូម្បីតែឈ្នះដោយពិន្ទុ។ ការប្រកួតមួយនេះ នឹងត្រូវគេ​​​​​​​​​​​​​​អោយប៉ះគ្នាឡើងប្រកួតសង​សឹកក្នុងពេលឆាប់ៗ
ដោយសារតែកីឡាករថៃ​បានអះអាងថា​​បានទទួលបរាជ័យដោយមិនសូវអស់ចិត្ត។

ការប្រកួតដែលបានធ្វើឡើង​នៅ​សង្វៀនប៉ុស្ដិ៍លេខ​​​៥​​​​​ព្រែកកំពិស​ក្នុងព្រឹត្តិការណ៍​ប្រកួតជើង​ឯក​​ក្នុងពេលការប្រកួត​​ជ្រើសរើសជើងឯក​ក្នុង​ប្រភេទទម្ងន់​​៦៥គីឡូក្រាម​​ត្រូវបានអនុញ្ញាតិអោយសម្រាកមួយសប្ដាហ៍​ដើម្បី​ឈានទៅ​ដណ្ដើមជើងឯក​​ចុងក្រោយនោះ ​កីឡាករ​​កម្ពុជា​ដែលមានសំណាងបាន​​​​ប្រកួត​អន្តរជាតិជាមួយកីឡាករ​ថៃ ត្រូវគេឃើញមាន​​លទ្ធផល​​​ខុសពីការគ្រោងទុកកាលពីថ្ងៃ ​​៦ មករា មុននេះ។

​នេះជាការប្រកួតអន្តរជាតិ​មិត្ត​ភាពដែលប៉ុស្ដិ៍លេខ​​៥​​ដាក់អោយប្រកួតដើម្បីទាក់ទាញព្រឹត្តិការណ៍ក្នុងពេលដែលការ​ប្រកួតដណ្ដើម​​​ជើងឯក​​​មិនមានការប្រកួត​​​​​​ជម្រុះនោះ​ផង ​​​​​ដោយរំពឹងថាកីឡាករថៃ​​​នឹងធ្វើអោយកក្រើកល្អជាងនៅលើសង្វៀន ប៉ុន្តែចុងក្រោយ​កីឡាករថៃ​ដែលបានប្រកាស​​ថា​​ខ្លាំង និងមានថ្វីដៃ​​បែរជាទប់អត់បាន​​​​២ទឹកទៅវិញ​​​ក្រោមដៃកីឡាករ​​អាំង សំអាត។

កីឡាករ​​​ជើងខ្លាំង​២នាក់ បានបើកការប្រកួត​​​​​ល្អមើ​លក្នុងរយៈខ្លីបំផុត ហើយក៏ធ្វើមិនអោយ​មហាជនអស់ចិត្តនោះដែរ ដោយសារតែ​​បើកឆាកប្រកួតក្នុងរយៈពេលខ្លី​បំផុត ក៏លេចលទ្ធផលថាកីឡាករថៃ​ដែល​មានគេជឿថាល្អជាង ខ្លាំងជាង ​​គឺជាអ្នកឈ្នះទៅវិញ។

គិតពីប្រវត្តិនៃការប៉ះគ្នា ​កីឡាករ​​ ​អាំង សំអាត ​គឺជាអ្នកនាំមុខដោយប្រវត្តិល្អជាង ​ជាពិសេស​ក្នុងពេលដែល​​កីឡាករ​កម្ពុជាក៏​​​ចាស់វស្សានិងធ្លាក់ដៃ​​​ទៅហើយ។ ​ស្ថិតក្នុងទឹកទី១ គេឃើញកីឡាករទាំង២មានចំណុចប្រដំប្រសងគ្នារកចំណុចឈ្នះចាញ់មិនឃើញនោះទេ គឺរហូតដល់ទឹកទី២ទើបគេឃើញឱកាសឈ្នះប្រៀបក៏ចាប់ផ្ដើមលេចឡើងទៅលើកីឡាករថៃ។

យ៉ាងណាមិញមិនទាន់​​បាន​បញ្ចប់​​ទឹកទី​​២ផង ក៏ឈានដល់ការរកឃើញ​​អ្នកឈ្នះ​អ្នកចាញ់ ដោយសារតែ​​កីឡាករ​​កម្ពុជា​មាន​ឱកាសវាយ​អោយ​កីឡាករ​​ថៃ​​ដែល​ល្បី​​​ខ្លាំង​ជាយូរមកហើយ ​​​​ខូចជើង​ហើយ​បន្តការប្រកួតលែងកើត។
នៅក្នុងទឹក​​នោះ គេឃើញកីឡាករ​ថៃប្រឹង​ប្រែង​​ខ្លាំងណាស់ ប៉ុន្តែចុងក្រោយ​​ការតស៊ូ​ដែលគេ​បានធ្វើក៏មិនអាចទៅ​រួច​​​​​ពេល​​លទ្ធផលចុងក្រោយបែរជាផ្ទុយទាំងស្រុងនឹងការគិតរបស់​អ្នកគាំទ្រទាំង​​​​​ស្រុង។

គណៈកម្មការបានប្រកាសថា​នឹងអោយ​កីឡាករ​​​ទាំង​​ពីរ​សងសឹក​ឡើងវិញក្នុងពេលខាងមុខ ​​​ដោយ​សារតែភាគីថៃអះអាងថា​​កីឡាករ​​​ខូចជើងទាំង​មិនអស់ចិត្ត ​​ខណៈដែលកីឡាករកម្ពុជាក៏ទទួល​ថា​​រីករាយនឹង​ឡើងប្រកួតការពារជ័យជម្នះ។

លោក ​​​សេង កដិកា បានចាត់ទុកថា​ជ័យជម្នះរបស់​​​​​​កីឡាករកម្ពុជាគឺជាលទ្ធផលបច្ចេកទេស និងថា​ដោយសារតែកីឡាករថៃ​ដែល​ល្បីថាខ្លាំង​​មើលស្រាលចំពោះគូប្រកួត។ លោកថា​ការប្រកួតមួយនេះ ក្នុងពេល​​​​ទឹកទី​១​មើលមិនទាន់ដឹងថាកីឡាករ​កម្ពុជាប្រកួត​ល្អនោះទេ ប៉ុន្តែឈានដល់ទឹកទី​២ ​​​កីឡាករ​កម្ពុជាស្រាប់តែ​វាយសម្រុកបានល្អយ៉ាង​ខ្លាំងតែម្ដង ដោយ​សារតែ​កីឡាករ​​កម្ពុជាស្រាប់តែ​រកឃើញចំណុចខ្សោយរបស់កីឡាករកម្ពុជា ហើយធ្វើអោយកីឡាករ​​​ថៃ​ខូចជើង​ដល់ថ្នាក់​បន្ត​​ការប្រកួតទៅមុខលែងកើត។

លោកថាការប្រកួត​ប្រដាល់​​មិនខុសពី​​​ការ​ប្រកួតបាល់ទាត់នោះទេ គឺមានន័យថា​មិនមែន​​​​​​​​ប្រាកដ​ថា​អោយតែខ្លាំង ​សុទ្ធតែឈ្នះ ហើយ​​អោយតែខ្សោយ​​ជាងគឺ​​​​សុទ្ធតែចាញ់នោះទេ។ ​​អ៊ីចឹងហើយទើបកីឡាករ អាំង សំអាំង បែរជាឈ្នះការប្រកួត ហើយឈ្នះទាំង​​អាម៉ាស់នោះផង ​​​ដោយ​​សារតែ​​​​​​អា​វវាយ​ផ្ដួលកីឡាករ​​​ល្អម្នាក់មកពីប្រទេសថៃ​​អោយខូចជើង​​​ ​​​​​​មុនចប់ទឹកទី​​២។

លោកបានហៅជ័យជម្នះមួយនេះ​ថា​មិនមែនជារឿងចៃ​​ដន្យ ​​តែលោកក៏​​ថា​​​កីឡាករ​កម្ពុជាបើ​​​​មិនប្រថុយ​​ទាត់​​ហើយទាត់ទៀត ដោយមិនខ្លាចពីការ​តបត​របស់​​​​គូប្រកួត​ក៏មិនមានសំណាង​ដល់ម្លឹងនោះដែរ តែអ្នកដឹកនាំ​កីឡាករថៃ​ គឺលោក ថៃ អ៊ូ ​​បានអះអាងថា កីឡាករ Yout Phu Pha ខូចជើងនៅក្នុងការប្រកួតនោះគឺដោយសារតែ​​​​គេ​​​​មិនទាន់ជារបួសជើង​​ ព្រោះតែបានប្រកួតជាមួយកីឡាករថៃដូចគ្នា​កាលពី​​​​២សប្ដាហ៍មុនមិនទាន់បាត់ប៉ុ
ណ្ណោះ។

លោកថា​​​​​​​កីឡាករ​របស់លោក​ឈឺ​ជើង ទើបមានបញ្ហា​បែបនេះ ដោយបានបញ្ជាក់​ថា​​បើ​អោយកីឡាករ​របស់លោក​មិនមានបញ្ហា​ឈឺជើងមុន​មកស្រុកខ្មែរ គឺកីឡាករ​កម្ពុជា​មិនងាយទប់នោះទេ ដោយសារតែកីឡាករ​របស់លោកមិនធ្លាប់ប្រកួត​អន់បែបហ្នឹង។

លោកចាត់ទុកថាការ​​បរាជ័យរបស់កីឡាករថៃរបស់លោក ​តែ​លោកក៏បាន​សរសើរ​ចំពោះ​ អាំង​ សំអាត ដែលអាចមើលដឹងពីចំណុច​​ខ្សោយ​របស់កីឡាករលោកផងដែរ ​​​ទើបអាចធ្វើអោយកីឡាករ​របស់លោកបរាជ័យ​យ៉ាង​អាម៉ាស់នៅប៉ុស្ដិ៍លេខ​​៥ ​នៅក្នុងការប្រកួតអន្តរជាតិ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ