សុខ ជំនោ ថា​​ សុគន្ធ និសា ពិតជាជំពាក់គុណ​​​​​ ម៉ា សេរី

កញ្ញា សុគន្ធ និសា និងលោក ម៉ា សេរី កាលនៅរស់

បន្ទាប់ពី​ការ​ចុះផ្សាយថាតារា​ចម្រៀង ​​​​សុគន្ធ និសា ​​​​មាន​​​​​ជាប់ពាក់ព័ន្ធ​​នឹង​ការ​​​​​​​​​ផ្ចុង​ផ្ដើម​​​​របស់​លោក ម៉ា សេរី ​នៅមុនពេលស្លាប់ ​​លោក សុខ ជំនោ ដែល​ជា​សាក្សីសំខាន់​បានអះអាងថា​ ​​​​​​​​​​​​តារា​ចម្រៀងដែលធ្លាប់​​ជា​អតីតគូស្នេហ៍​របស់ខ្លួន​មួយ​នេះ ពិតជា​បានជំពាក់គុណ​​​​​​​លោក ​​ម៉ា សេរី ប្រាកដមែន។

​​​លោក​​​​​បាន​​ហៅ​​អាជីពសិល្បៈរបស់​នាង​ថាជា​ការ​ចាប់​កំណើត​ពី​លោក​ ម៉ា សេរី​ នោះ​ផង​។ ​

​​​មានការ​ភ្ញាក់ផ្អើលគួរ​សម​បន្ទាប់ពី​​លោក​​លោក ម៉ា សេរី ដែលជា​អ្នកអត្ថាធិប្បាយ​​កីឡាករ​​​ល្បី​ឈ្មោះ​​​​ប្រចាំទូរទស្សន៍ CTN ត្រូវ​បានស្លាប់​កាលពី​ព្រឹកថ្ងៃ​ទី​​៨ កុម្ភៈ ​វេលា​ម៉ោង​​​​​៥និង​​​៤៥​នាទីព្រឹក ក្នុង​វ័យ​​៥៨ឆ្នាំ​​ ហើយត្រូវ​បាន​ប្រកាស​ថា​​​​​​​​​​​លោកគឺជាអ្នកមានគុណរបស់ ​សុគន្ធ និសា ​​​​​​​​​​មុន​ពេល​​តារា​ស្រី​រូប​នេះ​​​ក្លាយជា​តារា​ល្បី​ឈ្មោះ​។

​សពរបស់​លោក​​​​​ត្រូវ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើ​បុណ្យ​​នៅ​ម្ដុំ​ផ្សារ​ហេង​លី ដោយ​មាន​​វត្តមាន​​​​អ្នកអត្ថាធិប្បាយ​​កីឡានិង​​​​​កូនចៅ​របស់លោកមួយចំនួន​ចូលរួម​។ ​

​​​លោក​ត្រូវគេ​ស្គាល់ថា​មាន​​​​​​​​​ស្នាដៃ​ច្រើនតែ​​ក្នុង​វិស័យ​​ប្រដាល់ប៉ុណ្ណោះ ទើប​​អ្នកណា​ៗ​ភ្ញាក់​ផ្អើល​​នៅពេលមានការទម្លាយថា​លោកក៏មានស្នាដៃ​ច្រើន​ក្នុង​វិស័យ​សិល្បៈនិង​ជា​អ្នកមានគុណ​​ដ៏​សំខាន់​​​​របស់​តារា​​​​ចម្រៀង សុគន្ធ និសា ​ដែល​ជា​តារា​ល្បី​នោះ​។

​លោក សុខ ជំនោ ​​​​​ជា​​ផលិករ​​​​​​​​និង​ជា​អតីត​​​​​​អ្នកដឹកនាំ​សម្ដែង​នៅ​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ ​បាន​អះអាងថា​​អំឡុង​ឆ្នាំ​​២០០៣ ​​​​សុគន្ធ និសា គ្រាន់តែ​ជា​អ្នកចម្រៀង​ថ្មី​​​​នៅ​ក្នុង​ផលិតកម្ម​​នោះ​ប៉ុណ្ណោះ ​ដោយ​​​​លោក ​​ម៉ា សេរី ​គឺ​ជា​អ្នកសរសរ​បទ​ចម្រៀង​​​បកប្រែ​ពី​ថៃ​​​​អោយតារា​ចម្រៀង​​​​​​​​​​​​​ច្រៀងអោយ​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ។

​លោកថា​នៅ​ក្នុង​ពេល​នោះ ​​​​​​​​​ផលិតកម្មរស្មី​ស្ទឹង​សង្កែបាន​សហការ​ផលិតបទចម្រៀង​​​​​​សម្រាប់​ដាក់​ក្នុង​រឿង​ភាគថៃ ​ដោយ​​​លោក ម៉ា សេរី ជា​អតីត​បុគ្គលិកនៅ​ប៉ុស្ដិ៍លេខ​៥ ហើយ​ចេះ​​​​​​​ថៃ​ស្ទាត់​ផង ទើប​​លោក​បានក្លាយជា​​អ្នកនិពន្ធ​ចម្រៀង​នៅក្នុង​ពេល​នោះ​។

​​លោកថា​បទ​ចម្រៀង​ដែល​និពន្ធ​ដោយផ្ទាល់របស់​លោក​ ម៉ា សេរី បានជួយ​អោយតារា​ចម្រៀង​ជា​ច្រើន​ល្បីឈ្មោះ​​ដូច​ជា​បទ​​​ ​​​​«​រនោច​ខែ​ប្រាំង​»​ និង​​​ «ទឹកភ្នែក​​ជន​ពាល» ​របស់​លោក ឈឿន ​ឧត្តម និង​បទ​ជាច្រើនទៀត​​​​ដែលច្រៀង​ដោយតារា​ចម្រៀង​​​​​​អ្នកនាង​ ជិន សេរីយ៉ា និង​​​​​​​​​តារា​មួយចំនួនទៀត​​។

យ៉ាងណាមិញ លោក​​​ចាត់ទុក​​លោក ម៉ា​ សេរី ជាអ្នកមានគុណរបស់​​​​​​តារាចម្រៀង​ សុគន្ធ និសា តែម្នាក់​ដោយសារតែ​​​បទ​ដំបូង​របស់​នាងនៅ​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ​ គឺ​ជាការនិពន្ធរបស់លោក ហើយ​បទ​នោះ​​បានជួយ​អោយ​​នាង​ល្បី​ឈ្មោនោះ មានគេស្គាល់ច្រើនតែម្ដង​នៅ​ក្នុង​​វិស័យចម្រៀង​។

​​លោកថា​​លោ​ក ម៉ា សេរី បាន​​និពន្ធ​បទ​ដំបង​​​មានចំណង​ជើង​ថា​​ «​​អរគុណភាពក្រ»​ អោយ​នាង​​បកស្រាយ​​ហើយ​​បទ​នោះ​​​​​​បានក្លាយជា​បទ​​ពេញនិយម​នៅ​អំឡុង​ខែតុលា​ក្នុង​ឆ្នាំ​២០០៣។

លោកថា​បទ​នោះ​​ត្រូវ​បាន​​ប៉ុស្ដិ៍លេខ​​៥ចាក់​ផ្សាយ​ក្នុង​រឿង​ភាគថៃ ហើយ​​​​​​​​ជា​បទ​ល្បី​នៅ​​​​ក្នុង​វិទ្យុ​​​ប៉ុស្ដិ៍​​៩៨ និង​បណ្ដា​វិទ្យុ​ច្រើនទៀត។

លោក​ចាត់ទុ​កបទ​នោះ​ជា​​​ការ​បើកឆាក​​អោយ​​តារា​ចម្រៀង​ សុគន្ធ និសា មានការ​ទទួលស្គាល់ ដោយលោកក៏​​ទើប​​​​តែ​បាន​ស្គាល់​​នាង​​ក្រោយល្បី​បទ​នោះ​ផងដែរ។

លោកនិយាយថា​​៖ «​​ពេល និសា​ ចូលច្រៀង​ដំបូង​​គាត់ច្រៀង​បទ​​ «​អរគុណភាពក្រ»​ ហ្នឹងហើយដោយសារបទ​​ហ្នឹង​ល្បី បាន​​គេ​អោយ​ខ្ញុំធ្វើ​បទ​​យុវវ័យ​អោយគាត់​បន្ត​បន្ទាប់​​!»។

លោកថា​បទ​បន្តបន្ទាប់របស់​​​លោក ​ម៉ា សេរី ដែល​បាននិពន្ធ​អោយ ​​​សុគន្ធ និសា ក៏​មានការ​ទទួលស្គាល់​ច្រើនដែរដោយ​គ្រាន់តែ​​​​ល្បី​កក្រើកចាញ់​បទ «​អរគុណភាពក្រ» ដែល​ជា​បទ​បើកឆាករបស់​នាង។ ​លោកថា​ ​​សុគន្ធ និសា ​ជំពាក់​គុណ​ធំមួយរបស់លោក​ ម៉ា សេរី ហើយ​​​​ក្រោយទទួល​មរណភាព​​​របស់​​​​​​​​​​អ្នកជំនាញ​កីឡា​មួយ​នេះ ​បានធ្វើអោយ​លោក​​នឹក​ដល់​ស្នាដៃ​​ដែល​លោក​បន្សល់​នៅ​ក្នុង​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ​​និង​​​​​​​​​​ស្នាដៃ​ដែលលោក​បានជួយ​អោយ​ សុគន្ធ និសា ល្បី​ឈ្មោះ​នា​ពេល​​​​​​អតីតកាលតែម្ដង។

យ៉ាងណាមិញពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ សុគន្ធ និសា ​មិនអាច​​សុំ​ការ​បញ្ជាក់​ពី​អារម្មណ៍​ក្រោយ​អ្នកផ្ចុង​​ផ្ដើម​អោយ​នាង​ល្បី​ឈ្មោះ​ទទួល​មរណភាព​នេះ​បានទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ