លោក ហ៊ុន សែន អះអាង​ថា លោក​ក្រ គ្មាន​ដី​នឹង​គេ​នោះ​ទេ

រូបភាពពីហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុនសែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា អ្នកដែលក្រជាងគេ គឺរូបលោក ថ្វីបើការផ្តល់កម្មសិទ្ធិដីធ្លី​ស្ថិតក្នុងកណ្តាប់ដៃ​របស់​លោ​ក​​ក៏​​ដោ​យ ប៉ុន្តែ របាយការណ៍​ Global Witness រក​ឃើញ​ថា ក្រុម​គ្រួសារ​មេដឹកនាំ​កម្ពុជា​រូប​នេះ កាន់​កាប់​ភាគ​ហ៊ុន​នៃ​ក្រុមហ៊ុន​នានា​មាន​តម្លៃ​មិន​ក្រោម ២០០​លាន​ដុល្លារ​នោះ​ឡើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា អ្នកដែលក្រជាងគេ គឺរូបលោក ថ្វីបើការផ្តល់កម្មសិទ្ធិដីធ្លី​ស្ថិតក្នុងកណ្តាប់ដៃ​របស់​លោ​ក​​ក៏​​ដោ​យ ប៉ុន្តែ របាយការណ៍​ Global Witness រក​ឃើញ​ថា ក្រុម​គ្រួសារ​មេដឹកនាំ​កម្ពុជា​រូប​នេះ កាន់​កាប់​ភាគ​ហ៊ុន​នៃ​ក្រុមហ៊ុន​នានា​មាន​តម្លៃ​មិន​ក្រោម ២០០​លាន​ដុល្លារ​នោះ​ឡើយ។

លោ​ក ហ៊ុន សែន ក្នុងពិធីសម្ពោធរោងចក្រស៊ីម៉ងត៍​នៅខេត្តកំពត ថ្ងៃនេះ បា​នថ្លែ​ងថា អំឡុងទ​ស​វត្ស​រ៍៩០ ដែ​ល​រដ្ឋា​ភិបាល​ដឹកនាំបែបទីផ្សារផែនការនោះ ​អ្នក​ទិញ​ដី​ក្នុងតម្លៃថោកៗ លោកថា ពេ​​ល​​នេះពួកគេ​បា​ន​ក្លា​​យ​ជា​អ្ន​​​ក​​មាន ដោយសារតែរដ្ឋាភិបាលប្តូររបៀបដឹកនាំ​ពីទីផ្សារផែនការ មករបបទីផ្សារសេរីវិញ តាមរយៈ​ធ្វើប្លង់​ក​​ម្ម​សិ​ទ្ធិ​ជូនពលរដ្ឋកា​ន់កាប់ជាលក្ខណៈឯ​ក​​​ជ​ន តែ​លោ​ក​ថា អ្នកដែ​ល​ក្រ​ជាងគេ គឺរូបលោក។

លោកថា​៖ «ដល់ពេលរដ្ឋប្រគល់កម្មសិទ្ធិឲ្យប្រជាជន គឺប្រជាជនគាត់លក់កាត់លក់ដីហ្នឹងក្លាយជាអ្នកមានអស់។ អ្នដែ​​លក្រខ្ញុំតើ អត់ដីនឹងគេ នៅអាដីបន្តិចនៅវិមានឯករាជ្យ បានជាធ្វើផ្ទះខ្ពស់។ មូលហេតុអ្វីបានធ្វើផ្ទះខ្ពស់ម៉េះ? មូល​ហេ​​តុវាអត់មានដី»។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ យល់ថា ការលើកឡើងរបស់មេដឹកនាំ អាច​ជាការច​ង់​ប​ង្ហាញ​ពី​ភាពស្អាតស្អំរបស់លោក និងមន្ត្រីមួយចំនួន ដែលបានទិញដី​នាសម័យ​នោះ​​ថា ពេល​នេះពួក​គេមា​ន​បាន​ដោ​យ​ស្រ​ប​ច្បាប់តាមរយៈលក់ដី។

ប៉ុន្តែ លោក ហង្ស វិទូ និយាយទៀតថា ជាការកត់សម្គាល់ ច្រើនឆ្នាំមកនេះ មន្ត្រីមួយចំនួន​ក៏រងការរិះគន់ថា មាន​បា​​ន​ពីការ​រំលោ​ភ​​ដីធ្លី​ របស់ពលរដ្ឋដែរ ដោយថា ដូចជា​ការបណ្តេញចេញទាំងបង្ខំនៅតំបន់មួយចំនួន ​​ក្រោមស្លាក​អភិ​​វឌ្ឍ​ន៍។

លោក ហង្ស វិទូ វិភាគទៀតថា ការចង់បង្ហាញបែបនេះ អាចទាក់ទា​ញប្រជាប្រិ​យ​​ភា​ពបាន បើជ​ម្លោះដីធ្លីត្រូ​វបាន​ដោះស្រាយដោយតម្លាភាពឡើង​វិញ។ ប៉ុន្តែ លោក​ថា ​ប្រ​​​ជាប្រិ​យភាព​របស់អ្នកនយោបាយ នឹងកាន់តែធ្លាក់ចុះ បើ​ពល​​រ​​ដ្ឋ​មើ​​លឃើញថា ទង្វើ​របស់​​អ្នក​នយោ​បាយ ផ្ទុ​យពី​ការ​អះអា​ង។

លោកថា៖ «យើងក៏ទទួលស្គាល់ថា អ្នកខ្លះគាត់ទិញដីថោកៗ ហើយគាត់លក់វិញថ្លៃ​ គាត់ក្លាយជាអ្នកមាន។​ ក៏ប៉ុ​ន្តែ​ នៅ​ក្នុងនោះដែរ ក៏យើង​ឃើញមានការរំលោភដីធ្លី ការប្រើប្រាស់នូវល្បិចមួយចំនួន ដើម្បីបានដីកាន់កាប់ គេហៅ​ថា ​រំ​លោ​ភ​​​យកដោយបំពាន ឬការធ្វើគម្រោងមួយចំនួនអីអញ្ចឹងទៅ។ អញ្ចឹង​ខ្ញុំយល់ឃើញថា ការប្រើ​ប្រាស់​វោហា​សាស​ន៍​ផ្សេ​ងៗដើម្បីលាងខ្លួនឯង ជារឿងមួយដែលយើងគិតថា ជារឿងធ​ម្មតារបស់​អ្នកកាន់​អំណាច​ គាត់​ត្រូវកា​រភា​ពស្អាត​ស្អំ»។

ទោះជាយ៉ាងណា លោក ហ៊ុន សែន ថ្លែងបែបបញ្ជាក់ថា ការផ្តល់ប្តង់កម្មសិទ្ធិ​ស្ថិតក្នុងកណ្តាប់ដៃរបស់លោក បើ​លោ​កច​ង់​បា​​ន​ដីនៅកន្លែងណាមួយ ​​ទាំងនៅរាជនីភ្នំពេ​ញ និងនៅតាមបណ្តាខេត្ត លោក​អាចយកបានតាមចិត្ត តែ​លោ​ក​ថា​ លោ​កមិនប៉ះ​ពាល់​។

យ៉ាងនេះក្តី អង្គការគ្លូប៊ល​វីណេត (Global Witness) ដែលមានទីតាំងនៅ​អង់គ្លេស បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​មួយ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៦​ថា សមាជិក​គ្រួសារ​ត្រកូល ហ៊ុន បាន​កាន់​កាប់​ជំនួញ​ជាច្រើន ដែល​មាន​តម្លៃ​ដល់​ទៅ ២០០​លាន​ដុល្លារ។

របាយការណ៍ដដែលថា ក្រុមគ្រួសារ​របស់នាយករដ្ឋមន្ត្រី មានភាគហ៊ុនជាមួ​យក្រុមហ៊ុនក្នុង​ស្រុក​យ៉ា​ងតិ​ច១១៤ ក្នុងនោះមានក្រុមហ៊ុនថាមពល ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនរុក​រក​រ៉ែ និងក្រុ​មហ៊ុនអន្តរជាតិ ដែ​លរក​ស៊ី​ក្នុ​​ងវិ​ស័​​យ​ធំ​​ៗនៅក​ម្ពុជាទៀតផង៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។