រដ្ឋាភិបាល​ប្រកាស​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​លើក​ទី​៣

រាជ​រដ្ឋាភិបាល​​ប្រកាស​យុទ្ធនាការប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​លើក​ទី៣ ខណៈមនុស្ស​ជិត​២ម៉ឺននាក់​ត្រូវបាន​ឃាត់​ខ្លួន ហើយ​បញ្ហា​គ្រឿង​ញៀន​នៅតែជាក្តីកង្វល់នៅក្នុងសង្គម។

ក្នុង​ផែន​ការ​ស្តីពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​លើក​ទី​៣ចុះ​ថ្ងៃ​ទី​២៦ កុម្ភៈ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ បាន​សម្រេចបន្ត​យុទ្ធនាការ​នេះ​បន្ត​ទៀត​ដែល​​មាន​រយៈពេល​១ឆ្នាំដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​១ មករា រហូត​ដល់​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១៨ ដើម្បី​កាត់បន្ថយការ​ចរាចរ ជួញ​ដូរ និង​​ផលិតគ្រឿង​ញៀន​ដែល​បាន​ជះឥទ្ធិ​ពល​ដល់​កម្ពុជា។

ក្នុង​ផែន​ការ​នោះ​លោក​ហ៊ុន សែន ក៏​បាន​លើក​ពី​ភាព​ជោគ​ជ័យ​យុទ្ធនាការ​ពី​ខាង​មុន​ផង​ដែរ ដែល​បាន​បង្ក្រាបការ​ជួញ​ដូរ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់​ចំនួន​៨ ១៧៣ករណី ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ជាង​ ១ម៉ឺន ៧ពាន់​នាក់ និង​ចាប់​បាន​សារធាតុ​ញៀន​ជិត​២ម៉ឺន​គីឡូ​ក្រាម។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​ឲ្យ​ដឹង​ថា មនុស្ស​ដល់​ទៅ​ជាង ២៦០០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស​នៅ​អំឡុង​ពេល ២​ខែ​ដើម​ឆ្នាំ​នេះ។

កាលពី​សប្តាហ៍​មុន​សមត្ថកិច្ច​ខេត្ត​ស្ទឹង​ត្រែង​ក៏​បាន​ចាប់​ខ្លួន​ជន​ជាតិ​ឡាវ​ម្នាក់​ផង​ដែរ​ដែល​ពាក់​ព័ន្ធ​ទៅ​នឹងជាង​៣០​គីឡូ​ក្រាម​៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។