រដ្ឋាភិបាលប្រកាសទៅគ្រប់ក្រសួង ស្ថាប័ន និងគ្រឹះស្ថានសាធារណៈទាំងអស់ប្រើប្រាស់បាវចនាជាតិឲ្យបានល្អ ដោយថា កន្លងមកក្រសួងស្ថាប័ន និងគ្រឹះស្ថានសាធារណៈទាំងនោះ ប្រើប្រាស់ទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រមិនត្រឹមត្រូវនោះទេ។
ក្នុងសារចរចុះថ្ងៃទី៦មីនា រដ្ឋាភិបាលបានណែនាំឲ្យប្រើប្រាស់ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងព្រះឆាយាល័ក្ខណ៍ព្រះអង្គទាំងបីនៅក្នុងសាលប្រជុំ។
សារចរនេះបានបញ្ជាក់ពីទំរងប្រើប្រាស់ទង់ទាំងបី និងព្រះឆាយាល័ក្ខណ៍ព្រះអង្គទាំងបី ដោយទង់ជាតិត្រូវដាក់នៅកណ្តាល ទង់សាសនាដាក់នៅខាងឆ្វេង ទង់ព្រះមហាក្សត្រត្រូវដាក់នៅខាងស្តាំគម្លាតពីពិដាន៥សង់ទីម៉ែត្រ និងមានគម្លាត១៥សង់ទីម៉ែត្រពីព្រះឆាយាល័ក្ខណ៍ព្រះអង្គទាំងបីដែលដាក់នៅខាងក្រោម៕