រដ្ឋាភិបាល​សម្រេច​ផ្ទេរ​ការ​ចុះ​បញ្ជី​ម៉ូតូ​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន កាល​ពី​ពេល​ថ្មីៗ បាន​សម្រេច​ផ្ទេរ​ការងារ​ចុះ​បញ្ជី​ម៉ូតូ​ទាំង​អស់ ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ តាម​រយៈ​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ស្វ័យ​ប្រវត្តិកម្ម។

ក្នុង​សេច​ក្តី​​ណែនាំ​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មេសា រដ្ឋ​មន្ត្រី​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់​ថា រាល់​ការ​ចុះ​បញ្ជី​ទោចក្រ​​យាន​យន្ត ដែល​ស្ថិត​នៅ​​ក្រោម​​មន្ទីរ​សាធារណការ និងដឹក​ជញ្ជូន​រាជ​ធានី-ខេត្ត​នោះ នឹង​ត្រូវ​ផ្ទេរ​ទៅ​ការិយា​ល័យ​​ច្រក​ចេញ​​ចូល​​តែ​មួយ នៅ​ក្រោម​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។

ការ​សម្រេច​បែប​នេះ​​របស់​លោក ស៊ុន ចាន់ថុល គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ផ្ទេរ​អំណាច​ពី​ថ្នាក់​ក្រសួង ​ទៅ​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ការ​ធ្វើ​ប្រតិភូ​កម្ម​អំណាច​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ