ចិនកាត់ទោសលើមេធាវីការពារសិទ្ធិមនុស្សពីបទរារាំងអំណាចរដ្ឋ

តុលាការចិននៅថ្ងៃចន្ទនេះ បានបើកសវនាការកាត់ទោស មេធាវីការពារសិទ្ធិមនុស្សលោក Xie Yang ពីបទធ្វើវិទ្ធង្សនានិងការប្រឆាំងអំណាចតុលាការ  ករណីនេះនាំឲ្យសហគមន៍អន្តរជាតិ​បានសម្តែងការព្រួយបារម្ភ ព្រោះមានការចោទថា មេធាវីការពារសិទ្ធិមនុស្សរូបនោះរងការធ្វើទារុណកម្មក្នុងពន្ធនាគារ។​

ក្រោមអំណាចដឹកនាំរបស់លោក ស៊ី ជីនពីង ៤ឆ្នាំមកនេះ មានការបង្ក្រាបខ្លាំងលើមេធាវីការពារសិទ្ធិមនុស្ស និង សកម្មជនផ្សេងៗទៀត ដោយចោទថា អ្នកទាំងនោះបានធ្វើសកម្មភាពបណ្តាលឲ្យប៉ះពាល់ដល់​សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។​នេះ បើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

តុលាការប្រជាជនកម្រិតកណ្តាលនៃខេត្ត​ Hunan បានផ្សព្វផ្សាយពីតំណើរការកាត់ក្តីនៅថ្ងៃចន្ទនេះ តាម​បណ្តាញទំនាក់ទំនងសង្គម។​ នៅក្នុងការផ្សព្វផ្សាយនោះ តុលាការក៏បង្ហាញជាវីឌីអូដែលលោក​មេធាវី Xie Yang ថ្លែងថា លោកមិនបានប្រព្រឹត្តកំហុងដូចការចោទប្រកាន់នោះទេ។​ នៅក្នុងសវនាការនៅព្រឹកនេះ មានការចូលរួមពី អ្នកពីអ្នកព័ត៌មានជាតិ និង អន្តរជាតិប្រមាណ​៤០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ