យុវជនជំនាន់ក្រោយរបស់កូរ៉េទៅបោះឆ្នោតចង់ឲ្យមានការផ្លាស់ប្តូរ

ប្រទេសកូរ៉េខាងត្បូង ក្លាយទៅជាប្រទេសដែលដឹកនាំតាមបែបប្រជាធិបតេយ្យ បានជាង៣០ឆ្នាំមកនេះ ចំណែកយុវជនជំនាន់ក្រោយដែលកើតនៅក្នុងអំឡុងពេលនេះ ទៅបោះឆ្នោតនៅថ្ងៃស្អែកពួកគេចង់ឲ្យមានការផ្លាស់ប្តូរដោយសារអត្រាកំណើនសេដ្ឋកិច្ចបច្ចុប្បន្ន​កើនឡើងយឺត ហើយអត្រាការងារបម្រុងទុកក៏មានការថយចុះដែរ។​

កូរ៉េខាងត្បូងគឺជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលំដាប់ទី៤នៅទ្វីអាស៊ី ឬ ហៅកូននាគនៅអាស៊ី ដែលបច្ចុប្បន្នប្រទេសនេះ មានប្រជាពលរដ្ឋជាង ៥០លាននាក់។​

នៅថ្ងៃអង្គារទី៩ខែឧសភាស្អែកនេះ ប្រជាពលរដ្ឋកូរ៉េខាងត្បូង នឹងទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី១៩ បន្ទាប់ពីប្រធានាធិបតី ទី១៨លោកស្រី ប៉ាក ឃឿនហេ ត្រូវបានបណ្តេញចេញពីតំណែងដោយចោទថា ជាប់ពាក់ព័ន្ធរឿងអាស្រូវនយោបាយ និង ពុករលួយ។​

តាមទីភ្នាក់ងារព័ត៌មានAFP គឺយុវជនដែលកើតនៅក្នុងអំឡុងរយៈពេលជាង៣០ឆ្នាំចុងក្រោយនេះ ពួកគេចង់ឲ្យមានការផ្លាស់ប្តូរ រកមេដឹកនាំដែលអាចជំរុញឲ្យអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ និង មានការងារច្រើនសម្រាប់ពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ