ថៃដឹកនាំវេទិកាអ្នកវិនិយោគគោលនយោបាយសេដ្ឋកិច្ចចិន​

រដ្ឋាភិបាល និងវិស័យឯកជននៅថៃ ដឹកនាំការប្រជុំមួយនៅថ្ងៃចន្ទនេះ ដែលមានតំណាងក្រុមហ៊ុន​ពីហុងកុង និងសៀងហៃ  ដើម្បីផ្សព្វផ្សាយ ពីការធ្វើពាណិជ្ជកម្ម និងវិនិយោគ ជាផ្នែកមួយនៃគោលនយោបាយសេដ្ឋកិច្ចចិនរបស់ចិន​ “One Belt, One Road” ។​

តាមការចុះផ្សាយរបស់សារព័ត៌មានថៃ​ The Nation បានចុះផ្សាយថា វេទិកាសេដ្ឋកិច្ចនេះ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឧស្សាហកម្មរបស់ថៃ ហើយមានការចូលពីអ្នកគណៈប្រតិភូប្រមាណ​៣០០នាក់ ពីអ្នកជំនួញ មន្ត្រីរដ្ឋាភិបាល ទាំងមកពីថៃ និង អ្នកជំនួញពីប្រទេសចិន។​

កិច្ចប្រជុំនេះ គេបានលើកឡើងថា នឹងជំរុញឲ្យការធ្វើពាណិជ្ជកម្មរវាងថៃ និង ប្រទេសចិន កាន់តែមានការរីកចម្រើនមួយកម្រិតបន្ថែមទៀត។​

“One Belt, One Road” គឺជា គោលនយោបាយរបស់ចិន ដែលផ្សាភ្ជាប់ជាមួយប្រទេសផ្សេងៗទៀតលើពិភពលោក លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និង សេដ្ឋកិច្ច។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ