បក្សកម្មុយនីស្តវៀតណាម​បណ្តេញមន្ត្រីជាន់ខ្ពស់ចេញពីបក្ស

គណបក្សកុម្មុនីស្តវៀតណាម កាលពីថ្ងៃអាទិត្យម្សិលមិញ បានបណ្តេញមន្ត្រីខ្ពស់ជាករណីកម្រមួយ ដោយចោទថា លោកកាន់មុខតំណែងគោលនយោបាយរដ្ឋ ហើយធ្លាប់​ដឹកនាំក្រុមហ៊ុន​ ធ្វើឲ្យការងារចុះខ្សោយហើយក៏បាន​បំពានការងារមន្ត្រីផ្សេងៗ។​

កាលពីម្សិលមិញបក្សកុម្មុនីស្តវៀតណាម​ បានបោះឆ្នោតដកតំណែងលោក​ Dinh La Thang អាយុ៥៦ឆ្នាំ ជាសមាជិកម្នាក់ក្នុងចំណោម​១៩នាក់ ជាមុខតំណែងដែលមានអំណាចខ្លាំងក្នុងប្រទេស ដែលជាករណីកម្រមួយដមានការបោះឆ្នោតដកតំណែងមន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋបែបនេះ។​ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

នៅក្នុងសេចក្តីថ្លែងការណ៍ តាមអនឡាញ៍របស់បក្ស បានថ្លែងថា លោក​ Dinh La Thang បានធ្វើជាប្រធានក្រុមហ៊ុនប្រេង និង ឧស្ម័ន របស់រដ្ឋឈ្មោះ PetroVietnam ចន្លោះឆ្នាំ​២០០៩ ដល់ ២០១១ បានធ្វើឲ្យការងាររដ្ឋនោះចុះខ្សោយ ហើយមានការបំពានដល់មន្ត្រីដែលធ្វើការងារជាមួយ នាំឲ្យមានការមិនពេញចិត្តពីមន្ត្រីថ្នាក់ក្រោម។​

កាលពីថ្ងៃទី២៧ខែមេសា ក្រុមអធិការកិច្ចគណបក្សបានថ្លែងថា លោក​ Thang ត្រូវទទួលខុសត្រូវ​ចំពោះគម្រោងខុសច្បាប់ និង ការបាត់បង់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន​ PetroVietnam។ ការបណ្តេញមន្ត្រីជាន់ខ្ពស់ចេញនេះ  ស្របពេលដែលរដ្ឋអំណាចវៀតណាមកំពុងតែ ធ្វើយុទ្ធនាការបោសសំអាតមន្ត្រីពុករលួយក្នុងក្រុមហ៊ុន​រដ្ឋមួយនេះ ដោយមានមន្ត្រីជាច្រើនទៀត ត្រូវបានបណ្តេញចេញ និង ចាប់ខ្លួន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ