ភិន សុដាលីស ច្រាន​ចោល​​​​ដំណឹងថានាង​​​​​​​​​​​អាងអំណាចអាង​ឥទ្ធិពល

​​​​​​​​ក្នុងពិធីសម្ពោធរឿង ​​​«​​​​ផ្លូវមរណៈ» ​​​​កាលពីថ្ងៃទី​៧ ​​​​ឧសភា ​​តារាសម្ដែង​អ្នកនាង ភិន សុដាលីស ​​ដែលត្រូវគេស្គាល់ថាជាកូន​​ថៅកែ​​​​ផលិតកម្មមហាហង្ស និងតែង​​​ទទួលបាន​តំណែងជាតួឯក​​​​​​​មិន​ចន្លោះរឿងល្អនោះ បាន​​ច្រាន​ចោលទាំងស្រុង​​ជុំវិញ​ការ​លើកឡើងដែលថាអ្នកនាង​​​​អាង​អំណាច​លផលិតករ ហើយ​​​​​​​​​រមែង​មិនស្ដាប់​​អ្នកដឹក និង​​តវ៉ានូវ​​​​​ការ​​ចាត់ចែងរបស់​​​ផលិតករមួយចំនួន​ក្នុងពេល​​​អ្នកនាងចេញ​ថត​រឿង។ ​​​​អ្នកនាង​​​​យល់ថា​​ការ​​​លើកឡើងនេះ ​ជាការ​ប៉ះ​ទង្គិច​​ចំពោះ​​​កេរ្តិ៍ឈ្មោះរបស់ខ្លួន​នោះផង។

​​អ្នកនាង​ ភិន សុដាលីស និយាយថា ​​​ថ្វីដ្បិតថា​អ្នកនាង​គឺជាកូន​ស្រី​​​ម្ចាស់ផលិតកម្ម​​ធំ ហើយ​រមែង​ទទួលបាន​តំណែង​តួឯក​ក្នុងរឿងដែល​​ដែលអ្នកចង់សម្ដែង ប៉ុន្តែអ្នកនាង​មិនដែល​​ក្រអឺតក្រទម​​​ក្នុងនាមជាកូនស្រី​​​​ថៅកែ ​ហើយបង្ក​ផលវិបាក​ដល់​ក្រុម​ផលិតករ និងក្រុមការងារនោះទេ។ អ្នកនាងថា ក្នុងពេលអ្នកនាង​ចុះ​​ថត អ្នកនាង​​រមែង​ចាត់ទុកថា​​​ខ្លួនគ្រាន់តែជា​តួ​​​អង្គមួយរូប​ប៉ុណ្ណោះ ​​ដោយការ​តាំងខ្លួនជា​​កូនថៅកែ និងជាអ្នកគ្រប់គ្រង​​​ផលិត​កម្ម គឺមិនមាន​ដាច់ខាត​​ដើម្បីអោយការងារ​​​​ថត​កុន​មានភាពរលូន ហើយគ្មានការ​​​វាយតម្លៃ​​។ ​

អ្នកនាង​​​បញ្ជាក់ថា​​ ខ្លួនស្ដាប់​បំផុតសម្រាប់​​​ការ​ចាត់ចែងរបស់​ផលិតករ ​​មិនថា​ជា​​ឪពុក ឬ ជា​​​អ្នកដឹកនាំ​​ថត​នោះទេ ​ដោយសារតែ​នាង​យល់ថានោះ​​គឺជាតួនាទីដែល​នាងត្រូវតែគោរព ​​​​​​​​ដែលមិន​អាច​​​ទៅបញ្ជា​​​​ផលិតករ ​​​ឬកែប្រែ​​​​​​​​​​ការ​ចាត់ចែង​​របស់អ្នក​ដឹក ដើម្បី​​​​តម្រូវចិត្ត​ខ្លួន​ឯង​​​​ម្ដងឡើយ។ ​អ្នកនាង​និយាយថា​ «​​​​​ដ្បិតថា​ខ្ញុំ​ជាកូន​ថៅកែ ប៉ុន្តែ​​រាលល់ពេលខ្ញុំ​ចេញថត​រឿង ខ្ញុំខ្លាច​​​​អ្នកដឹក និងក្រុម​ផលិតករ​គ្រប់គ្រប់​គ្នា ​​​ខ្ញុំអត់មាន​​អាង​អំណាច​ហើយ​ ​​ចេះតែ​​​​​តម្រូងអោយពួកគាត់ធ្វើ​​តាមខ្ញុំទេ!»។

អ្នកនាងថា​​​​​​​កូន​ថៅកែកុនណា​មិនខ្លាច​​​​​​​​អ្នកដឹក សម្រាប់អ្នកនាង​​​​​​​​​​​​​គឺខ្លាច​អ្នក​ដឹក ដោយអ្នកនាងបានទាំង​​​​​បញ្ជាក់ថា បើមិនខ្លាច​​អ្នកដឹក មិនមែនអ្នកនាង​​​​​ប្រឹង​​​ហាត់​​​​​​​​សម្ដែងផង ប្រឹង​សម​ផង ​មុនពេល​​ដល់​ប្លង់ម្ដងៗ ដើម្បី​កុំអោយ​អ្នកដឹកស្ដី​បន្ទោស និង​​​​​​តារា​ដូចគ្នា​​​រិះគន់នោះទេ។ អ្នកនាងថា​​ក្នុងនាម​​ជាកូន​ថៅកែ​កុន ​​​​​​​ងាយនឹងត្រូវបាន​​​តារា​ដូចគ្នា​​​​​​​​និយាយ​ដើម និង​មាក់ងាយខ្លាំងណាស់ ​ទើបអ្នកនាងប្រយ័ត្ន​បំផុត​រាល់ពេលចេញសម្ដែងម្ដងៗ ដោយ​​ក្នុងពេលខ្លះអ្នកនាង​មិនសូវ​នឹង​ហ៊ាន​លេង​សើច​​​​​​​​​ច្រើន ដែលនាំអោយមានការ​​​​យល់ថាអ្នកនាង​ទៅបញ្ជា​ផលិតករ ឬ​​មិនស្ដាប់​​​​អ្នកដឹកនោះផង។ អ្នកនាង​​​សម្ដែង​ការ​ខកចិត្ត​ចំពោះអ្នកចោទ​​ថា​​អ្នកនាង​​​​អាង​​អំណាច​ជាកូនកូនផលិតករ ហើយ​​​​​​​​​​​​​​​​​ឈានដល់ការ​​​​​​​តម្រូវអោយផលិតករ​​​​កែ​ប្រែ​​បបែបនេះ​​​បែបនោះ ​​​​​ដើម្បី​​តម្រូវចិត្ត​ខ្លួន។

អ្នកនាង​និយាយថា​«​​​រវាងប៉ា​ និងអ្នកដឹក ខ្ញុំ​ខ្លាច​អ្នកដឹក​​ណាស់ ព្រោះខ្ញុំខ្លាច​ជាងគេ​​រឿង​​អ្នកដឹក​និយាយថាខ្ញុំ​សម្ដែងអត់​កើត ហើយប៉ា​ចេះតែអោយដើរតួ ​អ៊ីចឹង​ហើយ​ទើប​​​ខ្ញុំ​​ប្រយ័ត្នជាង​គេ​​រឿងម៉ោង​​ពេលថត និង​​​​ការ​សម្ដែងអោយត្រូវតាមការ​ចង់បាន​របស់​​​អ្នកដឹកតែម្ដង។

ភិន សុដាលីស បានលើកឧទាហរណ៍​ថា ​ករណី​​ដូចជាការសម្ដែង​ក្នុងរឿង ​​«ផ្លូវ​មរណៈ» ដែល​​ប្រកាស់​លក់សំបុត្រ​​នៅថ្ងៃទី១០ឧសភា នេះ​ អ្នកនាង​បានចំណាយ​​​​​ពេលហ្វឹកហាត់​​​ចុះឡើង​​​ច្រើនណាស់ ​​​ដោយសារតែក្នុងរឿងនោះ ​ផលិតករ​អោយ​​នាង​​​និយាយ​សំឡេង​ផ្ទាល់​​​តាមបែបរដឺន និង​​សម្ដែងជាតួអង្គខ្មោច​​​ ដែលអ្នកនាង​បញ្ជាក់ថា​​គឺជា​​​​​​​ការ​លំបាក បើធៀប​នឹង​ការសម្ដែងក្នុងរឿង​​មុនៗ។ ​​អ្នកនាង​បានទាំង​បញ្ជាក់យ៉ាង​ខ្លីថា ​បើអ្នកនាង​​​ប្រើអំណាច​​​ប្រើឥទ្ធិពល​​​​​​​​​​​​ក្នុងនាមជាកូនថៅកែ ប្រហែលជា​​​​អ្នកដឹកនាំសម្ដែង​ប្រចាំ​ផលិតកម្មមហាហង្ស​ គឺលោក ជុំ វិចិត្រ មិនអាច​​​​​​​​​​បម្រើការជាអ្នកដឹក​នាំរឿង​​ប្រចាំក្រុម​ហ៊ុន មិន​ធ្វើការជាមួយ​នាង ដល់​​​​រង្វង់​​​​​ជាង​១០ឆ្នាំដល់ម្លឹងនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ