មន្ទីរពេទ្យរដ្ឋមួយប្រកាសព្យាបាលជំងឺឥតគិតថ្លៃរយៈពេល៤ថ្ងៃ

រូបភាព បណ្ដាញសង្គម

មន្ទីរពេទ្យព្រះកេតុមាលាប្រកាសថា នឹងសហការជាមួយវេជ្ជបណ្ឌិតឯកទេសមកពីប្រទេសចិន ព្យាបា​លជំងឺជូនពលរដ្ឋ​ខ្មែរឥ​តគិតថ្លៃ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៩ខែមិថុនា។

មន្ទីរពេទ្យកេតុលា ឲ្យដឹងតាមសេចក្តីប្រកាសព័ត៌មានមួយ ចុះថ្ងៃទី៧ខែមិថុនានេះថា ការព្យាបាលជម្ងឺឥតគិតថ្ងៃនេះ ធ្វើឡើង​៣ទីតាំង​ផ្សេ​ងគ្នា ដែលទីតាំងទី១នៅក្នុងមន្ទីរពេទ្យព្រះកេតុមាលាផ្ទាល់ ទី២នៅវិទ្យាល័យវត្តចាស់ ស្ថិតនៅ​ភូមិព្រែកដំបង ខេត្តកណ្តាល និងទី៣នៅកងព​លតូចលេ​ខ៧០​។

បើ​តាមលិខិតជូនដំណឹង ការព្យាបាលឥតគិតថ្ងៃនេះ ក្រុមគ្រូពេទ្យឯកទេសកម្ពុជា និងចិន ផ្តោតលើជំងឺ២២ប្រភេទ មាន ផ្នែ​​ក​បេះ​ដូង និងសរសៃឈាម សួត ប្រព័ន្ធរំលាយអាហារ វះកាត់ទូទៅ វះកាត់ទ្រូង វះកាត់បេះដូង វះកាត់ឆ្អឹងខ្នង ផ្នែកប្រព័​ន្ធប្រសា​ទ តំ​រងនោម ភ្នែក ត្រចៀក ច្រមុះ ជាដើម។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ