រដ្ឋាភិបាលបង្ហាញការយកចិត្តទុកដាក់លើសុខភាពកម្មករខណៈជិតបោះឆ្នោត

ទិដ្ឋភាពនៅក្នុងរោងចក្រកាត់ដេរមួយនៅរាជធានីភ្នំពេញ

រដ្ឋាភិបាលប្រកាសឲ្យស្ថាប័នពាក់ព័ន្ធចេញថ្លៃសេវាថែទាំសុខភាព យ៉ាងតិច៦ប្រភេទ ​ដល់កម្មករក្នុង​វិស័យវាយន​ភ័​ណ្ឌកាត់ដេរ ក្នុងនោះមានទាំងចាក់ថ្នាំ​បង្កា​​ជំ​ងឺតេតាណូសផងដែរ ខណៈការបោះ​ឆ្នោត​ជ្រើស​រើសក្រុ​មប្រឹក្សា​ឃុំ​ស​ង្កា​​ត់ជិតមកដល់។

សេ​​ចក្តីប្រកាសចុះថ្ងៃទី៨ ខែកុម្ភៈ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើងថា សេវាបង្កា​សុខភា​ពដែលត្រូវដាក់បញ្ចូលក្នុងប្រកាសនេះមាន សេវាចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត ចាក់សេរ៉ូមប្រឆាំងជំងឺឆ្កែឆ្កួត ប្រឆាំងជំ​​ងឺតេតាណូស ចាក់សេរ៉ូមប្រឆាំងពិសពស់ សេវាពិនិត្យឈាមរកជំងឺពក ក និងការព្យាបា​លជំងឺមហា​រីកដោ​យ​វះ​កាត់ ឬដោយចាក់គីមីជាដើម។

សេវា​បង្កទាំងនោះ ក្រសួងថា ត្រូវផ្តល់ដោយមូលដ្ឋានសុខាភិបាលសាធារណៈ​ឬវិទ្យាស្ថានសាធារណៈ រីឯការទូទាត់​ថ​​វិ​​កា​​​លើសេវាថែទាំទាំងនោះ បេឡាសន្តិសុខសង្គមជាអ្នកទទួលខុសត្រូវ។

សេចក្តីប្រកាសរបស់រដ្ឋាភិបាលស្តីពី ការដាក់បញ្ចូលសេវាបង្កាសុខាភាព ក្នុងរបបសន្តិសុខសង្គមនេះ បាន​ធ្វើ​ឡើង ខណៈនៅសល់តែជាង៤ខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសឃុំសង្កាត់នឹងចូលមកដល់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។

របា​យការណ៍ក្រសួងការងារ ចេញផ្សាយកាលពីឆ្នាំ២០១៦ បង្ហាញថា កម្មករក្នុងវិស័យវា​យនភ័ណ្ឌកាត់​ដេរនៅ​ទូទាំ​ងប្រទេ​សមានជិត១លាននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ