សមាជិកក្រុមប្រឹក្សាឃុំនិងស្រុក ជួបគ្នាចែករំលែកការលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាន និងបើកចំហព័ត៌មានសាធារណៈ

នៅព្រឹកថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០១៧ នៅសាលាស្រុកប្រាសាទបល្ល័ង្ក មានរៀបចំសិក្ខាសាលាមួយស្តីពីគម្រោងលើកកំពស់សិទ្ធិ សម្លេង ជម្រើស និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ (Pro-Citizens) ​ ដែលមានអ្នកចូលរួមសរុបចំនួន ៤០ (ស្រ្តី ៦នាក់) នាក់រួមមានតំណាងសហគមន៍មូលដ្ឋាន មេឃុំនិងស្មៀនឃុំ អភិបាលស្រុកនិងសមាជិកក្រុមប្រឹក្សាស្រុក។ សិក្ខាសាលានេះរៀបចំដោយវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) នៅក្នុងគោលបំណង ដើម្បីចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ការអនុវត្តល្អៗលើការលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាន បើកចំហព័ត៌មានសាធារណៈដល់ប្រជាពលរដ្ឋថ្នាក់មូលដ្ឋាន និងការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងដំណើការអភិវឌ្ឍនិងការធ្វើសេចក្តីសម្រេចចិត្តនៅមូលដ្ឋាន៕

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ធំ លោក សួន ប៊ន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។