ប្រទេសចំនួន១១កែសម្រួលលក្ខខណ្ឌTPP

ប្រទេសចំនួន ១១ដែលប្តេជ្ញាបន្តចូលរួមជាសមាជិកនៃសន្និសញ្ញាកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មនៅអាស៊ីប៉ាស៊ីហ្វិក បានឯកភាពគ្នាក្នុងការកែសម្រួល លក្ខខណ្ឌមួយចំនួន ហើយបានទម្លាក់ពន្ធនាំចូល ខណៈ GDPប្រទេសទាំងនេះច្រើនជាង១៣%នៃពិភពលោក។

កិច្ចព្រមព្រៀងធ្វើឡើងចំនួ ន ១១ប្រទេសនេះ បន្ទាប់ពីសហរដ្ឋអាមេរិក បានសម្រេចចិត្តដើរចេញពីក្រុមនេះ ដោយហេតុផលថា មិនបានផ្តល់ផលប្រយោជន៍ច្រើនដល់សហរដ្ឋអាមេរិក ទេ។

កិច្ចព្រមព្រៀងដែលប្រទេសទាំង១១បានចុះហត្ថលេខាកាលពីម្សិលមិញ ផ្តោតលើការកាត់បន្ថយពន្ធ និង បង្កើនទំហំទីផ្សារដែលសរុបមានទឹកប្រាក់ប្រមាណ ១០ទ្រីលានដុល្លារ។

ដំណើរការឈានដល់កិច្ចព្រមព្រមព្រៀងនេះ បន្ទាប់ពីពួកគេបានពិភាក្សាប្រើពេលតាំងពីដើមខែមករា ហើយការជជែកគ្នានេះដែរគឺបន្ទាប់សហរដ្ឋអាមេរិក បានចាកចេញពីក្រុមនេះ។

ប្រទេសទាំង១១នោះរួមមានប្រទេស អូស្ត្រាលី ប្រុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិចស៊ិក ញូហ្សេឡិន ប៉េរូ សិង្ហបុរី និង វៀតណាម។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កាណាដាលោក Francois-Philippe Champagne ថ្លែងថា លោក មានមោទនភាពណាស់ចំពោះដំណើរការរីកចម្រើននៃសេដ្ឋកិច្ចកើតចេញពីកិច្ចព្រមព្រៀងនេះ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កាណាដាលោក  Lim Hng Kiang ថ្លែងថា ការចុះហេត្ថលេខានេះ គឺជាការបង្កើតក្រុមមួយដែលមានភាពរឹងមាំ ប្រមូលផ្តុំគោលដៅរួមក្នុងការធ្វើពាណិជ្ជកម្មទាំងទ្វេរភាគី និង នៅក្នុងតំបន់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ