ក្រុមយុវជន ប្រមាណជាង២០០០នាក់ កាលពីល្ងាចម្សិលមិញ នំាគ្នារត់ប្រណាំងជាគូរនេះ រ៉ៃអង្គាសប្រាក់ ដើម្បីជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្ដសៀមរាប និងលើកទឹកចិត្ដដល់យុវជននៅថ្ងៃសិទ្ធិនារី៨មិនា។
លោក សួង ស៊ីម ជាអ្នករៀបចំកម្មវិធីនេះឲ្យដឹងថា ការត់ប្រណាំងជាគូនេះ ដើម្បីចូលរួមអបអរសាទទិវានារីអន្តរជាតិ០៨មីនាឆ្នំា២០១៨ និងបំផុសយុវជនយុវនារីឱ្យចេះជួយដល់ការងារសង្គម។
លោកបន្តថា ព្រឹត្តិការណ៍នេះ មានចម្ងាយ១៥០០ម៉ែត្រ ដែលមានអ្នកចូលរួម២៥០០នាក់ ស្មើ១២៥០គូរ ដោយថា អ្នកចូលរួមបានទិញសំបុត្រតម្លៃ១៩៨០០រៀល ក្នុងនោះដក៤០០០រៀលក្នុងម្នាក់ជួយពេទ្យគន្ធបុប្ផា។
បើតាមលោក សួង ស៊ីម បានអោយដឹងថា ការរត់តប្រណាំងជាគូនេះ ធ្វើឡើងជាលើកទី៣ ដែលចំនួន២លើកមុន ធ្វើនៅរាជធានីភ្នំពេញ ធ្វើឡើងក្នុងគោលបំណងបំផុសអោយយុវជន ចូលរួមក្នុងសង្គមនិងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋនិងយុវជនផ្សេងទៀតបានយល់ដឹងពីការងារជួយសង្គម៕