កូរ៉េ​ខាង​ត្បូង​ចាប់​ផ្ដើម​ការ​បោះ​ឆ្នោត​រើស​មេដឹកនាំ​ថ្មី​នៅ​ថ្ងៃ​នេះ​ក្រោយ​ជាប់​គាំងរាប់​ខែ

ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ បាន​ចេញ​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​នេះ ដើម្បី​ជ្រើស​រើស​មេដឹកនាំ​ថ្មី ដោយ​រំពឹង​ចាក​ចេញ​ពី​រឿង​អាស្រូវ​ពុក​រលួយ ដែល​បាន​ទាញ​ទម្លាក់​អតីត​ប្រធានាធិបតី អ្នកស្រី ផាក ហ្គឹនហេ ឲ្យ​​ចុះ​ចេញ​ពី​អំណាច និង​បាន​ធ្វើ​ឲ្យ​រង្វង់​នយោបាយ និង​ពាណិជ្ជកម្ម​កូរ៉េ​ខាង​ត្បូង​រំជើប​រំជួល។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រសិន​បើ​មិន​មាន​អ្វី​ផ្លាស់​ប្ដូរ​ធំ​ដុំ​ទេ បេក្ខជន​សេរីនិយម លោក មូន ជែអ៊ីន នឹង​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រធានាធិបតី​ថ្មី។ លោក មូន ចង់​កែទម្រង់​ក្រុមហ៊ុន​ធំៗ​ដែល​គ្រប់គ្រង​ដោយ​គ្រួសារ​មាន​ឥទ្ធិពល និង​ជំរុញ​ការ​ចំណាយ​ដើម្បី​បង្កើត​ការងារ។ លោក មូន ក៏​បាន​អំពាវ​នាវ​ឲ្យ​ប្រើ​វិធីសាស្ត្រ​ទាន់​សម័យ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​កូរ៉េ​ខាង​ជើង​ផង​ដែរ។

រ​បោះ​ឆ្នោត​នេះ នឹង​បញ្ចប់​ទៅ​ការ​ជាប់​គាំង​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ប្រទេស​អស់​រយៈ​ពេល​ជាច្រើន​ខែ បន្ទាប់​ពី​អ្នកស្រី ផាក ត្រូវ​បាន​គេ​ចោទ​ថា ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ និង​ការ​រំលោភ​អំណាច នៅ​ក្នុង​រឿង​អាស្រូវ​ពុក​រលួយ។ អ្នកស្រី ផាក បាន​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ដំបូង​គេ​របស់​កូរ៉េ​ខាង​ត្បូង ដែល​ត្រូវ​បាន​ដក​ហូត​អំណាច និង​បង្ខំ​ឲ្យ​លាលែង​ពី​តំណែង​នៅ​មុន​អាណត្តិ​បញ្ចប់​ទៅ។ បច្ចុប្បន្ន​នេះ អ្នកស្រី ផាក ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន រង់ចាំ​ការ​កាត់​ទោស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ