លោក ហ៊ុន​ សែន ថានឹងមិនលើកលែងទោសឲ្យលោក កឹម សុខា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក កឹម សុខា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាសាធារណថា ​លោកនឹងមិន​​លើកលែ​ងទោសឲ្យមេដឹកនាំបក្សប្រឆាំង ដែល​កំ​​ពុ​​​​ង​​ជាប់ឃុំនោះទេ ដោយថាមេបក្សរូបនេះ ធ្លាប់បានដឹកនាំបាតុម្មផ្តួលរំលំរបបដឹកនាំស្រប់ច្បាប់របស់លោក មិន​​​​បាន​ស​ម្រេច។

បើទោះបីជាលោក ហ៊ុន សែន ថ្លែងមិនបញ្ចេញឈ្មោះក៏ដោយ ប៉ុន្តែ មេបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារពេលនេះ គឺសំដៅទៅអតី​ត​ប្រ​​​ធាន​គ​ណ​​​​​​​បក្សសង្គ្រោះជាតិ លោក កឹម សុខា។ លោក កឹម សុខា ត្រូវបានរដ្ឋាភិបាលចាប់ឃុំខ្លួន ជាង៧ខែមកហើយ ចោទថា «ក្បត់ជាតិ»។​ ប៉ុន្តែ សហគន៍អន្តរ​ជាតិ មាន​ស​ហ​រដ្ឋ​​​​​អា​មេរិ​ក ​​និ​ង ​សហភាពអឺរ៉ុបជាដើម បានជំរុញឲ្យដោះលែងវិញ ដោយថា ចំណាត់ការនេះ ជាការគំរា​មកំហែងផ្នែ​កនយោ​បាយ និងផ្ទុយពីយន្តការប្រជាធិបតេយ្យ។

លោក ហ៊ុន​ សែន ក្នុងពិធីចុះជួបកម្មករនៅក្រុងបាវិត ខេត្តស្វាយរៀង នាថ្ងៃនេះ បានថ្លែងថា មេប​ក្ស​ប្រ​ឆាំ​ង​រូប​នេះ​ ធ្លាប់មក​ទម្លា​យ​​ទ្វា​ររោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀងនេះ ដើម្បីកៀរគរកម្មករឲ្យទៅ​ធ្វើបា​តុកម្មផ្តួល​រំលំរដ្ឋាភិបា​ល។​ លោ​​ក​​ថា ​​ដូចនេះ​ ​គ្មា​​​ន​ថ្ងៃត្រូវលោក​លើកលែងទោសឲ្យបក្សប្រឆាំងនេះទេ។

«មេបក្សប្រឆាំង បានចូលមកតាមរោងចក្រនៅខេត្តស្វាយរៀង ដើម្បីរុញឲ្យកម្មករកម្មការនី ឲ្យទៅចូលរួមផ្តួ​លរំលំរដ្ឋា​ភិបា​ល។ អញ្ចឹង ការជាប់គុករបស់អ្នកឯង [លោក កឹម សុខា] គឺជារឿងត្រឹមត្រូវណាស់ មិនអាចលើកលែងឲ្យអ្នកឯងបានទេ នេះ ជាផែ​នការ​​ផ្តួ​លរំលំ​ ដែ​លបក្សអ្នក​ឯងងាប់ មិនបានចូលរួមបោះឆ្នោត គឺឯងក្លាយជាខ្មោចរួចទៅហើយ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

អ្នកតាមដានមួយចំនួនបង្ហាញការព្រួយបារម្ភថា កម្តៅនយោបាយពេលនេះ ប្រឈមនឹងបែកបាក់ជាតិ បើគ្មា​នដំណោះ​​ស្រាយ​នយោបាយ ដោយថា បក្សប្រឆាំងដែលបានរំលាយទៅមានអ្នកគាំទ្រជិតពាក់កណ្តាលប្រទេស។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ វិភាគថា របត់នយោបាយពេលនេះ អាចវិ​​លទៅរករប​បឯកបក្ស បើគ្មានអ្វីប្រែប្រួល។ ករណីនេះ លោក វិទូ រំឭកឲ្យអ្នកនយោបាយខ្មែរ ពិសេសបក្សកាន់អំណាច ត្រូវចេះដោះស្រាយបញ្ហា ដោយតម្ក​ល់ប្រយោ​​ជន៍ជាតិ​ជាធំ ជាជាងកម្ទេចដៃគូប្រកួត ព្រោះ​​តែប្រយោជន៍បក្ខពួកនិងគ្រួសារនិយម។

«សម្រាប់គណបក្សប្រជាជនកម្ពុជា គាត់លេងបៀមួយសន្លឹកនេះ ជាបៀមួយប្រថុយប្រថាន ហើយគ្រោះថ្នាក់​មែនទែ​ន​ស​ម្រា​ប់​គណបក្សប្រជាជនកម្ពុជា​ ជាពិសេស បើសិនជាពិចារណាឲ្យបានវែងឆ្ងាយ អាចខូចឈ្មោះក្នុងរយៈពេលវែង នេះ​លទ្ធ​​​ផល​ដែលគាត់បានប្រើប្រាស់នូវមួយស្នៀតហ្នឹង វាអាចប៉ះពាល់ជាអវិជ្ជមាន ក្នុងរយៈពេលវែង»

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ

ក្រុមប្រទេសលោកសេរី បានថ្កោលទោសបក្សកាន់អំណាច​ទាក់ទិននឹងកា​ររំលាយគណ​បក្ស​​ស​ង្គ្រោះ​​​​ជាតិ​ និងការចាប់​ឃុំខ្លួន​​លោ​​​​ក កឹម សុខា ជាដើម និងបានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច បើ​រដ្ឋា​​​​ភិ​បា​​​លមិនស្តាប្រជាធិបតេយ្យឡើងវិញ។

យ៉ាងណាក៏ដោយនៅថ្ងៃពុធនេះ លោក ហ៊ុន សែន បានបញ្ជាក់ជំហរម្តងទៀតថា លោកនៅបន្តកាន់អំណាច១០ឆ្នាំទៀត ដើម្បី​ទ​ប់​​​ទល់នឹ​ងក្រុមប្រឆាំង ដែលលោកថា ដើម្បីការពារសន្តិភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ