នគរ​បាល​កំពុង​សាក​សួរ​មនុស្ស​៤​នាក់​ពាក់​ព័ន្ធ​ការ​ប្រមូល​ដែក​ស្ពាន​បាឡេ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ

ស្ពានបាឡេក្នុងខណ្ឌជ្រោយចង្វារ (BTV Facebook)

នគរ​បាល​ខណ្ឌជ្រោយចង្វារ​បញ្ជាក់​ថា​ ខ្លួន​កំពុង​សាក​សួរ​មនុស្ស​៤​នាក់​ និង​កំពុង​តាម​រក​បន្ថែម​ទៀត​ អ្នក​ដែល​បាន​ចូល​មក​ប្រមូល​យក​កម្ទេច​ដែក​ស្ពាន​បាឡេ​ តភ្ជាប់​ពីខណ្ឌជ្រោយ​ចង្វារទៅ​កាន់​ខណ្ឌ​ឬស្សី​កាលពី​យប់​មិញ។

កាល​ពី​យប់​ថ្ងៃទី​៩មីនា ​ទូ​ក​នេសាទ​ជាង​២០​ទូក បាន​មក​ប្រមូល​កម្ទេច​ដែក​ស្ពាន ដែល​ធ្វើ​ឲ្យមាន​ការ​ភ្ញាក់​ផ្អើលថា ​ពួកគេ​បាន​ចូល​មក​លួច​កាត់​ដែក​ស្ពាន​ រហូត​ឈាន​ដល់​សមត្ថកិច្ច​ចេញ​តាម​ចាប់​ខ្លួន​។

យោង​តាម​របាយការណ៍​សមត្ថកិច្ច​ខណ្ឌ​ជ្រោយ​ចង្វារ​ឲ្យ​ដឹងថា​ រហូត​មកដល់​ពេលនេះ​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​មនុស្ស​បាន​៤នាក់ នឹង​កំពុង​តាមរកបន្ថែម​ទៀត ខណៈ​ឃាត់​បាន​វត្ថុតាង​បាន​ទូក​ចំនួន​២ និង​កម្ទេចដែក​មួយ​ចំនួន​​។ តាម​ការ​សួរ​ចម្លើយ​លើ​អ្នក​ទាំង​៤​ ពួកគេ​បាន​បញ្ជាក់​ថា​ពួកគេគ្រាន់​តែ​ចូល​មក​ប្រមូល​កម្ទេច​ដែក​សំណល់​ស្ពាន​ប៉ុណ្ណោះ គ្មាន​ចេតនា​ក្នុង​ការ​កាត់​ដែក​ស្ពាន​នោះ​ទេ។

យោង​តាម​ការសមត្ថកិច្ច​ខណ្ឌ នៅពេល​នេះ​សមត្ថកិច្ច​កំពុង​សួរ​ចម្លើយ​អ្នក​ទាំង​៤បន្ត​ទៀត​ ខណៈ​​រង់ចាំ​ការ​សម្រេចពី​ព្រះរាជ​អាជ្ញា​ថា​បន្ត​នីតិ​វិធី​ទៅ​តុលាការ ឬ​ដោះ​លែង​ពួកគេទាំង​នោះ​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ