អ្នកការសែតកូរ៉ខាងត្បូងពីរនាក់ត្រូវបានចាប់ខ្លួន​នៅសឹង្ហបុរីមុនជំនួបរវាងអាមេរិកនិងកូរ៉េខាងជើង

អ្នកការសែតកូរ៉េខាងត្បូងពីរនាក់ត្រូវបានអាជ្ញាធរសឹង្ហបុរីចាប់ខ្លួនកាល​ពីថ្ងៃទី៧ខែមិថុនាកន្លងមកនេះ ដោយសារ​តែ​ពួកគេ​បានចូលផ្ទះអគ្គរដ្ឋទូតកូរ៉េជើងដោយគ្មានការអនុញ្ញាត។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានស្រ្តេតថាមរបស់សឹង្ហបុរី អ្នកការសែតជនជាតិកូរ៉េខាងត្បូងដែលលួច​ចូលផ្ទះ​អគ្គរដ្ឋ​ទូតកូរ៉េជើងនោះជាបុគ្គលិកបម្រើការក្នុងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយកូរ៉េដែលហៅកាត់ថា (KBS)។ តាមប្រភព​ដដែល ក្រៅពីអ្នកការសែតទាំងពីររូបនេះ អាជ្ញាធរសឹង្ហបុរីក៏បានឃាត់ខ្លួនជនជាតិកូរ៉េពីរនាក់ទៀតមកសាកសួរផងដែរ។

តាមប៉ូលីសសឹង្ហបុរី បើអ្នកការសែតទាំងពីរនេះត្រូវបានគេរកឃើញថា​បានប្រព្រឹត្តដូចការចោទប្រកាន់មែនពួកគេ​ប្រឈម​នឹង​ការបង់ពិន័យជាប្រាក់ប្រហែលជា១១០០ដុល្លាអាមេរិក និងអាចជាប់ពន្ធនាគារចំនួន៣ខែទៀតផង។

សឹង្ហបុរី នឹងធ្វើជាម្ចាស់ផ្ទះនៃជំនួបជាប្រវត្តិសាស្រ្តរវាងមេដឹកអាមេរិកលោកដូណាល់ត្រាំ និងមេដឹកនាំកូរ៉េខាងជើង​លោក​គីម ជុងអ៊ុននៅថ្ងៃទី១២ខែមិថុនាខាងមុខនេះ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានChannel News Asia អ្នកការសែត​​បរទេសជាង៣០០០នាក់នឹង​មកសឹង្ហបុរីដើម្បីយកព័ត៌មានក្នុងជំនួបនេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ