លោក ញឹក ប៊ុនឆៃ ត្រូវជ្រើសរើសជាប្រធានបក្សវិញក្រោយដោះលែងនៅក្រៅឃុំ

លោក ញឹក ប៊ុនឆៃ និងសមាជិកគណបក្សខ្មែររួបរួមជាតិ ក្នុងសមាជមួយកាលពីពេលកន្លងទៅ។(រូបភាពដោយ៖ ខាន់ លក្ខិណា)

គណបក្សខ្មែររួបរួមជាតិ បានតែងតាំងលោក ញឹក ប៊ុនឆៃ ជាប្រធានគណបក្សនេះឡើងវិញ បន្ទាប់ពី​លោក​​ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំកាលពីថ្ងៃទី១ខែឧសភា។

ការតែងតាំងលោក ញឹក ប៊ុនឆៃ ជាប្រធានគណបក្សខ្មែររួបរួមជាតិថ្មីវិញនេះ  ធ្វើឡើង​ក្នុងសមាជ​មួយ​នា​ព្រឹក​​នេះ នៅផ្ទះរបស់លោក ញឹក ប៊ុនឆៃ ​ស្ថិតនៅសង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ។

អតីតឧបនាយករដ្ឋមន្ត្រីរូបនេះ ត្រូវ​បានចាប់​ខ្លួន​កាលពីខែសីហាឆ្នាំ២០១៧ ដោយសង្ស័យថា បាន​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​​មួយកាល​ពី១០​ឆ្នាំ​មុន។ បន្ទាប់ពីមានការចាប់ខ្លួនលោក ញឹក ប៊ុនឆៃ គណបក្សខ្មែររូបរួមជាតិ បានតែងតាំង លោក លោក សឹង គីរី  ជាប្រធានបក្សជំនួស៕

អ្នកគាំទ្រនិងសមាជិកគណបក្សខ្មែររួបរួមជាតិ ក្នុងសមាជមួយនាព្រឹកនេះ (រូបភាពដោយ៖ ខាន់ លក្ខិណា)
លោក ញឹក ប៊ុនឆៃ និងសមាជិកគណបក្សខ្មែររួបរួមជាតិ ក្នុងសមាជមួយនាព្រឹកនេះ (រូបភាពដោយ៖ ខាន់ លក្ខិណា)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ