លិច​ទូក​នៅ​ឥណ្ឌូនេស៊ី អាជ្ញាធរ​រក​ឃើញ​សព​សិស្ស​សាលា​៧​នាក់

អាជ្ញាធរឥណ្ឌូនេសុីដែលកំពុងស្វែងរក​សិស្សសាលាដែលបាត់ដោយសារលិចទូក(រូបភាពពីChannel News Asia)

សពសិស្ស ៧នាក់ ដែលបានបាត់ខ្លួនអំឡុងពេលលិចទូកនៅក្នុងទន្លេបេងហ្គាវ៉ាន់ សូឡូ នៅភាគខាងកើតកោះចាវ៉ា កាលពីថ្ងៃសុក្រកន្លងមកនោះ ត្រូវបានគេរកឃើញហើយ នៅព្រឹកថ្ងៃនេះ។

សារព័ត៌មាន Channel News Asia បានផ្សាយថា ទូកមួយគ្រឿង បានដឹកអ្នកដំណើរ ២៥នាក់ ដែលសុទ្ធតែជាសិស្សសាលានោះ មុននឹងក្រឡាប់លិច។ អ្នកដំណើរមួយចំនួន បានធ្វើដំណើរតាមទូកនោះ ឆ្លងទៅផ្សារមួយស្ថិតនៅម្ខាងទន្លេនោះ ប៉ុន្តែ គេជឿថា ទូកនោះបានផ្ទុកអ្នកដំណើរច្រើនលើសចំណុះរបស់វា។

សារព័ត៌មានសិង្ហបុរីមួយនេះផ្សាយថា ឧបទ្ទវហេតុលិចទូកជាច្រើនករណី បានកើតឡើងជាញឹកញាប់នៅអំឡុងការធ្វើដំណើរឆ្លងកាត់ទន្លេបេងហ្គាវ៉ាន់ សូឡូនេះ ដូចជា ឧបទ្ទវហេតុមួយកាលពីឆ្នាំ២០១១ ទូកមួយគឿងផ្ទុកអ្នកដំណើរ ៤០នាក់ បានក្រឡាប់លិចនៅក្នុងទន្លេនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ