កម្ពុជានិងឡាវ ឯកភាពគ្នាឲ្យប្រើប័ណ្ណសំគាល់សម្រាប់​ឆ្លងកាត់ព្រំដែន

ប្រទេសកម្ពុជានិង​ឡាវ ដែលមានព្រំដែនជាប់គ្នា បានឯកភាពគ្នាឲ្យប្រជាជននៃ​ប្រទេស​ទាំងពីរ​ប្រើ​ប្រាស់​ប័ណ្ណសំគាល់សម្រាប់​ធ្វើ​ដំណើ​ឆ្លងកាត់​ព្រំដែន។ នេះបើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកនេះ ក្នុងពិធីសម្ពោធអគារ​ទីស្នាក់ការត្រួត​ពិនិត្យច្រក​ទ្វារអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន នៅព្រំដែនខេត្តស្ទឹងត្រែងនិងខេត្តចំប៉ាសាក់ ប្រទេសឡាវ។

លោក ហ៊ុន សែន បានថ្លែងថា កម្ពុជានិងឡាវ ឯកភាពគ្នាអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែនប្រើប្រាស់ប័ណ្ណ សម្រាប់ជាឯកសារផ្លូវការក្នុងការចេញចូលឆ្លងកាត់ព្រំដែន ចាប់ពីខែមករា ឆ្នាំ២០១៧នេះតទៅ។ លោកបានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធធ្វើការអប់រំផ្សព្វ​ផ្សាយ​ដល់ប្រជាជននៅតាមមូលដ្ឋានរៀងៗខ្លួនអំពីការប្រើប្រាស់់ប័ណ្ណព្រំដែននេះ។

កាសែតក្នុងស្រុកធ្លាប់បានផ្សាយថា នៅអំឡុង​​ថ្ងៃទី​​​១ មករា ​​២០១១ ដល់​ថ្ងៃទី​​​៣០ ឧសភា ​​​​២០១១ ​ មានប្រជា​ពលរដ្ឋ​​​​ខ្មែរ​ចំនួន​​១នាក់ ត្រូវ​បានទាហាន​ព្រំដែនឡាវ​​បាញ់សម្លាប់ និង​​​១០នាក់ផ្សេង​ទៀត ​​​ត្រូវបាន​ចាប់​ខ្លួន ទាក់ទងនឹងការឆ្លងដែនចូលទឹកដីឡាវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ