ADB ​ផ្ដល់កម្ចី៧០លានដុល្លារដល់កម្ពុជា​សម្រាប់​គម្រោ​ងកែលម្អផ្លូវថ្នល់ក្នុងខេត្តបី

ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB បានផ្ដល់កម្ចីដល់កម្ពុជាជាទឹកប្រាក់ ៧០លានដុល្លារអាមេរិក ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ខេត្តចំនួន៣។

ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង កាលពីថ្ងៃចន្ទម្សិលមិញ ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្ដល់កម្ចីជាទឹកប្រាក់ ៧០ដុល្លារ​ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីកែលម្អផ្លូវប្រវែង ១៤៧គីឡូម៉ែត្រ ស្ថិតក្នុងខេត្តព្រៃវែង ស្វាយរៀង និងសៀមរាប។ នេះយោងតាមសេចក្ដីប្រកាសពត៌មាន​ចេញផ្សាយនៅថ្ងៃនេះ។

បើតាមសេចក្ដីប្រកាសព័ត៌មាន​ដដែល​នេះ ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានយល់ព្រមលើគម្រោងចំនួន ២ផ្សេងទៀត​ផងដែរ ដូចជា គម្រោងផ្គត់ផ្គង់ទឹក និងអនាម័យខេត្ត ដែលមានទំហំ​កម្ចី ៥០លានដុល្លារ និងបំពេញបន្ថែមដោយ​​ជំនួយ​ឥត​សំណង​ពីរដ្ឋាភិបាលជប៉ុន​ទំហំ ១០លានដុល្លារ កម្ចី​ទំហំ ៤៣.៥​លាន​ដុល្លារ​ពី​ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និង​ជំនួយ​ឥត​សំណង​ទំហំ ៥.០៩លានដុល្លារ​ពី​កម្មវិធីវិនិយោគអាស៊ី​នៃសហភាពអឺរ៉ុប​ សម្រាប់សម្អាតទឹកស្អុយ និងតភ្ជាប់បណ្ដាញទឹក និងប្រព័ន្ធលូ នៅខេត្តបាត់ដំបង កំពង់ចាម សៀមរាប និងក្រុងព្រះសីហនុ។

ចំណែក​គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច ដែលមានទឹកប្រាក់កម្ចី ៥០លានដុល្លារ ក៏ត្រូវបានផ្ដល់ឲ្យកម្ពុជាផងដែរ ដើម្បីបង្កើនផលិតភាពកសិកម្ម និងសកម្មភាពសេដ្ឋកិច្ចនៅជុំវិញបឹងទន្លេសាប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ