លោក ហ៊ុន សែន តែងតាំងកូនរបស់លោកជាអនុប្រធាន​គណៈកម្មាធិការត្រួតពិនិត្យក្នុងបក្ស

កូនប្រុសរបស់សម្តេច ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត(កណ្តាល)(រូបថតពីហ្វេសប៊ុក​របស់​លោក ហ៊ុន ម៉ានិត)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតែងតាំងកូនប្រុសទី២របស់លោក គឺលោក ហ៊ុន ម៉ានិត ជាសមាជិកគណៈកម្មាធិការកណ្តាល​ ទៅជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជារបស់លោក។​

ក្នុងលិខិតដែលមានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៩ខែ កុម្ភៈ ឆ្នាំ២០១៧ បានបញ្ជាក់ថា «តែងតាំង ឯកឧត្តម ហ៊ុន​ ម៉ានិត សមាជិកគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាល ជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាល»។​

ការតែងតាំងនេះលោក ហ៊ុន សែន បញ្ជាក់ថា ធ្វើឡើងដោយយោងតាមសំណូមពរការងារនិងសមត្ថភាពមន្ត្រីគណបក្ស សំណើរបស់គណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាលនិងមតិឯកភាពរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល។​

លោក ហ៊ុន ម៉ានិត ពេលបច្ចុប្បន្នក៏មានតួនាទីជា ប្រធាននាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃកងយោធពលខេមរភូមិន្ទផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ