បុរសម្នាក់ត្រូវបានចាប់ខ្លួនថ្ងៃចូលរោងការទាក់ទងការរិៈគន់នាយករដ្ឋមន្រ្តី

លោក សាន់ រដ្ឋា ដែលសមត្ថកិច្ចចាប់ខ្លួន (រូបពីហ្វេសប៊ុក)

យុវជនម្នាក់ដែលមានទីលំនៅក្នុងខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចចាប់ខ្លួនថ្ងៃចូលរោងការ ដោយចោទថាបានជេរប្រមាថថ្នាក់ដឹកនាំជាសាធារណៈតាមប្រព័ន្ធសង្គមហ្វេសប៊ុក។

បើតាមការឲ្យដឹងពីមន្រ្តីស៊ើបអង្កេតនៃអង្គការអាដហុកប្រចាំខេត្តកំពុងចាម លោក មានព្រហ្ម មុនី បានឲ្យដឹងថាមន្រ្តីកងរាជអាវុធហត្ថបានចាប់ខ្លួនបុរសម្នាក់ឈ្មោះ សឹង រដ្ឋា តាមដីកាបង្គាប់របស់តុលាការដោយចោទថាបានជេរប្រ​មាថ​ថ្នាក់ដឹកនាំជាសាធារណៈតាមហ្វេសប៊ុក។

លោក មានព្រហ្ម មុនី បានឲ្យដឹងថាលោក សឹង រដ្ឋាត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃទី ០៨ ខែ កុម្ភៈ ដែលជាថ្ងៃចូលរោង​ការ បន្ទាប់ពីបុរស​នោះបានវិលត្រឡប់មកពីធ្វើការនៅប្រទេសថៃ។

លោក សឹង រដ្ឋា ជាម្ចាស់គណនីយហ្វេសប៊ុកឈ្មោះ «បងថាកូនខ្មែរប្រចាំខេត្តកំពង់ចាម» ត្រូវបានគេស្គាល់ថាជាអ្នករិៈគន់រដ្ឋាភិបាលទាក់ទងនឹងការដឹកនាំ និង​ការរំលាយគណបក្សសង្គ្រោះ​ជាតិក​ន្លងមក។

លោក ព្រហ្ម មុនី បានលើកឡើងថាទាក់ទងនឹងការរិៈគន់នេះ រដ្ឋាភិបាលគួរតែធ្វើការអប់រំ ជៀសជាងការចាប់ដាក់ទោសទណ្ឌ ព្រោះពលរដ្ឋមានសិទ្ធិក្នុងការរិៈគន់ ដើម្បីឲ្យមានការកែប្រែនូវចំណុចខ្វះខាតរបស់ថ្នាក់ដឹកនាំ។

មន្រ្តីសិទ្ធិមនុស្សរូបនោះក៏ជំរុញ​ឲ្យរដ្ឋាភិបាលទម្លាក់ការចោទប្រកាន់ឲ្យអ្នករិៈគន់តាមប្រព័ន្ធបណ្ដាញសង្គមម្នាក់នោះឲ្យមានសេរីភាពវិញផងដែរ។

មន្រ្តីសិទ្ធិមនុស្សរូបនោះបន្ថែមថាយុវជនសឹង រដ្ឋា នឹងត្រូវបញ្ជូនទៅកាន់តុលាការនៅរសៀលនេះ ប៉ុន្តែ វីអូឌី មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម លោកព្រះរាជអាជ្ញា ហួត វុទ្ធី បាននៅឡើយទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ