អគ្គីភ័យឆេះផ្សារក្រុងសែន​មនោរម្យបណ្ដាលឲ្យមនុស្ស២នាក់ស្លាប់

ភ្លើងឆេះក្រុងសែនមនោរម្យ (រូបពីនគរបាលជាតិ)

អាជ្ញាធរថាអគ្គីភ័យបានឆាបឆេះផ្សារសែនមនោរម្យនាព្រឹកមិញ បណ្ដាលឲ្យពលរដ្ឋជាអាជីវករ ២នាក់បានស្លាប់​។

បើតាមការឲ្យដឹងពីអនុផែនព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តមណ្ឌលគិរី លោក ម៉ៅ គឹម សេង ថាអគ្គីភ័យនេះបាន​កើតឡើងនៅវេលាម៉ោង ២ និង​ ២០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែ​កុម្ភៈបណ្ដាលឲ្យឆេះផ្សារសែនមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ទាំងស្រុង បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់ ជាអាជីវករលក់ដូរដែលមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់។ លោក ម៉ៅ គឹមសេង បានបន្តថាករណីអគ្គីភ័យនេះកើតឡើងដោយសារការឆ្លងចរន្តអគ្គិសនី។

លោក ម៉ៅ គឹមសេង បន្ថែមថាមកដល់ពេលនេះអគ្គិភ័យនោះនៅមិនទាន់រលត់នៅឡើយទេ ហើយកំលាំងសមត្ថកិច្ចកំពុងអន្តរាគមន៍ពន្លត់ និង ស្រាវជ្រាវបន្ថែមជុំវិញការស្លាប់ របួស និង ការខូតខាតទ្រព្យសម្បត្តិ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ