ស្លាកអបអរបុណ្យទន្លេនៅក្នុងក្រុងតាខ្មៅខេត្តកណ្តាល ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ២ បានបាក់រលំលើអ្នកធ្វើដំណើរនៅព្រឹកថ្ងៃសៅរ៍នេះ។
តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ស្លាករលំនោះស្ថិតនៅផ្លូវជាតិលេខ២ ត្រង់ចំណុចភូមិឫស្សី សង្កាត់ឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ប្រភពដដែលបញ្ជាក់ថា ការរលំនេះបានសង្កត់លើម៉ូតូរ៉ឺម៉កមួយគ្រឿងបណ្តាលឲ្យម្ចាស់រងរបួស។
ក្រោយកើតហេតុអ្នកគ្រប់គ្រងកម្មវិធីបុណ្យទន្លេបានមកចេញសំណង ជូនម្ចាស់ម៉ូតូរ៉ឺម៉ក ដើម្បីបញ្ចប់រឿង៕