លោក នេត សាវឿន ឲ្យរៀបចំទីតាំងឈរជើងឲ្យបានច្បាស់នៅព្រំដែនវៀតណាម​​

រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

អគ្គស្នងការនគរបាលជាតិ​លោក នេត សាវឿន បានណែនាំឲ្យស្នងការថ្មីប្រចាំនៅក្នុងខេត្តមណ្ឌលគិរីឲ្យរៀបចំទីតាំងឈរជើង និងជម្រកស្នាក់នៅរបស់កម្លាំងការពារព្រំដែនឲ្យបានសមរម្យ និងច្បាស់លាស់។​

ក្នុងពិធីតែងតាំងស្នងការនគរបាលថ្មីប្រចាំខេត្តមណ្ឌលគិរី កាលពីម្សិលមិញលោក នេត សាវឿន លើកឡើងថា៖ «​ឥឡូវនេះ​ ខ្ញុំ​ដាក់បន្ទុក​ឲ្យ​ស្នងការ​រៀបចំ​ភ្លាម​ដំណើរការ​ថ្មី​ ត្រូវ​ស្គាល់​ភូមិសាស្ដ្រ​ទៅ​មើល​ជួយ​រៀបចំ​ សិក្សា​ឡើង​វិញ​អំពី​ទីតាំង​ កន្លែង​ឈរជើង​ ជំរក​យើង​នឹង​រួម​គ្នា​ដើម្បី​គិតគូរ​ ធ្វើ​ម៉េច​ដោះស្រាយ​ជំរក​»​។​ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។​

លោក នេត សាវឿន បញ្ជាក់ទៀតថា ទោះបី​ជំរក​ និង​ទីតាំង​របស់​កម្លាំង​នគរបាល​តាម​ព្រំដែន​ដែល​ត្រូវ​សាងសង់​មិន​បាន​ទំនើប​ដូច​ប្រទេស​ជិតខាង​ ប៉ុន្ដែ​ត្រូវ​តែ​ធ្វើ​យ៉ាងណា​ឲ្យ​បាន​រឹង​មាំ​ និង​មាន​ប្រព័ន្ធ​ការពារ​គ្រប់គ្រាន់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ