មនុស្សជាង៣០នាក់ពុលអាហារក្នុងពិធីបុណ្យមួយ​នៅបាត់ដំបង

មន្ត្រីសុខាភិបាលបានឲ្យដឹងថា មនុស្សចំនួន​៣៤នាក់ ត្រូវបញ្ជូនទៅសង្គ្រោះ បន្ទាប់ពីពុលចំណីអាហារក្នុងពិធីបុណ្យបច្ច័យបួនមួយកន្លែង សង្កាត់អូរចា ក្រុងបាត់ដំបង កាលពីម្សិលមិញ។​

គេហទំព័រនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានឲ្យដឹងថា ​ ក្នុងពិធីនេះមានការរៀបចំទទួលភ្ញៀដោយមានម្ហូប​ឆា​មឹក, ញាំបន្លែគ្រប់មុខ​, មាន់ទឹម និងសម្លរម្ជូសាច់គោ ព្រមទាំងទឹកក្រូចកំប៉ុង។ បន្ទាប់ពីការបរិភោគ​មានការក្អួតចង្អោរជាបន្តបន្ទាប់។​

អ្នកជំងឺដែលត្រូវសង្រ្គោះមានចំនួន ៣៤នាក់ ក្នុងនោះខ្ទង់អាយុពី០-៤ឆ្នាំ ចំនួន ៦នាក់, ៥-១៤ឆ្នាំ ២៤នាក់, ១៥-៤៩ឆ្នាំ ២នាក់ អាយុលើសពី៥០ឆ្នាំមាន ២ នាក់ ក្នុងនោះមានកុមារ ៥នាក់បាន បញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង ។
តាមរបាយការណ៏ទូទាំងប្រទេសរកឃើញថា បញ្ហាពុលចំណីអាហារនេះមាន កើនឡើងជារៀងរាល់ឆ្នាំ និងច្រើនកើតក្នុងពិធីបុណ្យផ្សេងៗ និង នេះមិនទាន់គិតពីបញ្ហាពុលចំណី អាហារដែលប៉ះពាល់ដល់សុខភាពយូរអង្វែង ដូចជា រលាកក្រពះ ពោះវៀន តំរងនោម ថ្លើម ជំងឺមហារីកជាដើម​។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង​ អំពាវនាវឲ្យពលរដ្ឋ​យកចិត្តដាក់លើសុខភាពក្នុងកំលុងពេលចូលឆ្នាំខាងមុខនេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ