កន្លែងប្រសូត្ររបស់ព្រះពុទ្ធកំពុងរងការបំពុលអាកាសធាតុខ្លាំងក្លា

កន្លែងប្រវត្តិសាស្ត្រ ដែលព្រះពុទ្ធប្រសូត្រនៅក្នុងប្រទេសនេប៉ាល់ កំពុងតែប្រឈមការគំរាមកំហែងខ្លាំង ដោយសារការបំពុលបរិយាកាស ដែលអ្នកវិទ្យាសាស្ត្រ និង មន្ត្រីរដ្ឋាភិបាល​សម្តែងការព្រួយបារម្ភ។​

ទិន្នន័យថ្មីៗដែលទទួលបានពីស្ថានីយ៍តាមដានគុណភាពខ្យល់ ទាំង៥នៅទូទាំងប្រទេស បានបង្ហាញថា កំពុងតែបំពុលបរិយាកាសខ្លាំង។​ បញ្ហាប្រឈមខ្លាំងគឺដោយសារតែអនុញ្ញាតឲ្យការបង្កើតតំបន់ឧស្សាហកម្មនៅក្បែរនោះច្រើន។​

អង្គការសុខភាពពិភពលោកបានកំណត់ស្តង់ការសុខភាពសម្រាប់ការបំពុលបរិយាកាសត្រឹម២៥ មីក្រូក្រាម ក្នុង១ម៉ែត្រគូប ប៉ុន្តែរដ្ឋាភិបាលនេប៉ាល់កំណត់ស្តង់ជាតិរហូតដល់៤០ ក្នុងមួយម៉ែត្រគូបនៃខ្យល់។​

ការសិក្សារបស់អ្នកវិទ្យាសាស្ត្រក៏បានបង្ហាញដែរថា ការបំពុលបរិយាកាសកំពុងកើនឡើងខ្លាំង នៅក្នុងតំបន់ប្រវត្តិសាស្ត្រជាទីកន្លែងប្រសូត្រព្រះពុទ្ធិ។​នេះបើតាមសារព័ត៌មានBBC​។

ការសិក្សារបស់ IUCN និង UNESCO បានបង្ហាញថា ការបំពុលបរិយាកាស នៅជុំវិញកន្លែងប្រវត្តិសាស្ត្រនេះ មានការកើនឡើងជាលំដាប់។​

បច្ចុប្បន្នរដ្ឋាភិបាលនេប៉ាល់​បាន រៀបចំគម្រោងលើដីទំហំ១៥គីឡូម៉ែត្រការ៉េ នៅភាគខាងជើង​ ខាងកើត និងខាងលិចនៃតំបន់នោះទុកជាតំបន់ការពារ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ