កុមារ១១នាក់ស្លាប់នៅចិន​ដោយសាររថយន្តដឹកសិស្សក្រឡាប់​

កុមារចំនួន១១នាក់ដែលក្នុងនោះភាគច្រើន ជាកុមារជនជាតិកូរ៉េខាងត្បូង បានស្លាប់ នៅពេលដែលរថយន្តដឹកសិស្សក្រឡាប់នៅក្នុងផ្លូវក្រោមដីមួយកន្លែងនៅភាគខាងកើតនៃប្រទេសចិនក្នុងខេត្ត Shandong។​

ហេតុការណ៍នេះ ក៏បានបណ្តាលឲ្យគ្រូម្នាក់​ដែលធ្វើដំណើរជាមួយសិស្សមានគ្រោះថ្នាក់ធ្ងន់ធ្ងរផងដែរ។ កុមារទាំងនោះមានអាយុចន្លោះពី ៣ ទៅ៧ឆ្នាំ ដែលរថយន្តដឹកទៅសាលមតេយ្យរបស់ពួកគេនៅក្នុងទីក្រុង Weihai។​

ក្នុងរូបភាពដែលBBC ចុះផ្សាយគឺមានការអណ្តាតភ្លើង និង ផ្សែងពណ៌ខ្មៅ ចេញពីផ្លូវក្រោមដីនៅកន្លែងកើតហេតុ។ មន្ត្រីនិយាយថា ឧបទ្ទវហេតុដែលកើតឡើងនៅថ្ងៃអង្គារនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។​

ក្នុងចំណោមកុមារទាំង១១នាក់នោះ គឺ១០នាក់ជាជនជាតិកូរ៉េខាងត្បូង ហើយក្នុងចំណោម១០នាក់នោះ មាន ៥នាក់មានទាំងសញ្ជាតិចិន និង កូរ៉េខាងត្បូង។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ