លោក​ Moon Jae-in ក្លាយជាប្រធានាធិបតីទី១៩របស់កូរ៉េខាងត្បូង

លោក Moon Jae-in (BBC)

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងកាលពីម្សិលមិញ គឺបង្ហាញលទ្ធផលបណ្ណោះអាសន្នថា លោក Moon Jae-in អ្នកនយោបាយសេរីនិយម ទទួលបានជ័យជម្នះលើគួប្រជែង។​

លោក Moon ត្រូវបានគេមើលឃើញថា សាកសម ក្នុងការទទួលតំណែងជាប្រធានាធិបតីក្នុងការដឹកនាំប្រទេស ដែលពលរដ្ឋជឿទុកចិត្តចាប់តាំងពីរដ្ឋាភិបាលរបស់លោក​ស្រី​ ប៉ាក ឃឿនហេ ជួបបញ្ហាអាស្រូវពុករលួយ ហើយត្រូវបានបណ្តេញចេញពីតំណែង។

លោក Moon Jae-in អាយុ៦៤ឆ្នាំ ជាមេធាវីផ្នែកសិទ្ធិមនុស្ស និង អ្នកសេដ្ឋកិច្ចរូបនេះ កំពុងផ្តោតលើការពង្រឹងលើភាពផុយស្រួយក្នុងវិស័យសេដ្ឋកិច្ច និង បញ្ហាប្រឈមក្នុងការទំនាក់ទំនងជាមួយកូរ៉េខាងជើង។ លោកថា លោកនឹងព្យាយាមក្នុងទំនាក់ទំនងជាមួយកូរ៉េខាងជើង ដោយផ្នែកគោលនយោបាយរបស់កូរ៉េខាងត្បូង។​ នេះបើតាមការចុះផ្សាយរបស់ BBC។​

លោក Moon Jae-in បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យទទួលបាន ៤១,១% ខណៈគួប្រជែងធំបំផុតរបស់លោកគឺលោក​ Hong Joon-pyo ទទួលបាន២៥,៥%៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ