នៅ Venezuela អត្រាប្រឈមការស្លាប់នៃមាតានិងកុមារកើនឡើងខ្ពស់​

របាយការណ៍របស់រដ្ឋាភិបាល Venezuela  បង្ហាញថា បញ្ហាប្រឈមការស្លាប់​របស់កុមារ និង ស្ត្រីសម្រាលកូនមានការកើនឡើង​ ជាចំណុចដែលមានការព្រួយបារម្ភ។​

ក្រសួងសុខាភិបាលបានចេញរបាយការណ៍សិក្សាសម្រាប់រយៈពេលពីរឆ្នាំ គឺបង្ហាញថា ចំនួនស្ត្រីដែលស្លាប់​នៅពេលសម្រាលកូនការប្រឈមកើនឡើ​ង​៦៥% ចំណែកកុមារប្រឈមការស្លាប់​មានប្រមាណ​៣០%។​

មូលហេតុដែលបណ្តាលឲ្យអត្រាការស្លាប់របស់កុមារ និង ស្ត្រីមានផ្ទៃស្លាប់នេះ ដោយសារការរាលដាលខ្លាំងនៃជំងឺ គ្រុនចាញ់ និង ជំងឺខាន់ស្លាក់។​នេះបើតាមសារព័ត៌មានBBC។​

ក្រុមអ្នកឃ្លាំមើលលើកឡើងថា បញ្ហាវិបត្តិសេដ្ឋកិច្ចខ្លាំងនោះ ធ្វើឲ្យរដ្ឋាភិបាលមានភាពខ្វះចន្លោះក្នុងការដោះស្រាយបញ្ហាដែលកើតមានឡើងទាំងនេះ។​

ប្រធានាធិបតី Nicolas Maduro ថ្លែងថា វិបត្តិសុខភាពនេះ ដោយសារបញ្ហាខ្វះថ្នាំពេទ្យប្រើប្រាស់ ព្រោះជាប់បញ្ហាដោះស្រាយក្រុមអ្នកចង់ធ្វើរដ្ឋប្រហារប្រឆាំងរូបលោក។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ