ឧទ្ធរណ៍សម្រេចបន្តឃុំខ្លួនអតីតសកម្មជនបក្សប្រឆាំង១១​រូបដូចតុលាការថ្នាក់ក្រោម

រូបភាព៖ វិទ្យុអាស៊ីសេរី

សាលាឧទ្ធរណ៍ បានសម្រេចកម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល​នៅព្រឹកនេះ ដោយសម្អាង​ថា ការសម្រេច​របស់​តុលាការជាន់ទាប​នេះ ធ្វើឡើងត្រឹមត្រូវតាមនីតិវិធីច្បាប់។

អ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ ប្រាប់វីអូឌីនៅថ្ងៃនេះថា ចៅក្រមបានសម្រេចកម្កល់សាល ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល ដោយកាត់ទោសសកម្មជនបក្សប្រឆាំងទាំង ១១រូបឲ្យជាប់ ពន្ធនាគារពី ៧ឆ្នាំ ទៅ ២០ឆ្នាំ។

សកម្មជន​បក្ស​ប្រឆាំង​ ១១​រូប ក្នុង​នោះ​មាន​ទាំង​លោក មាជ សុវណ្ណារ៉ា ផង​ដែរ ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​សម្រេច​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចាប់​ពី ៧ ទៅ ២០​ឆ្នាំ ក្រោម​ការ​ចោទ​ប្រកាន់​ថា បាន​ដឹកនាំ និង​ចូល​រួម​ក្នុង​ចលនា​កុបកម្ម​នាំ​ឲ្យ​មាន​អំពើ​ហិង្សា នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។

សាលា​ឧទ្ធរណ៍​បាន​សម្រេច​បែប​នេះ ក្រោយ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ចុង​ខែ​មីនា​ថា លោក​នឹង​មិន​លើក​លែង​ទោស​ដល់​ក្រុម​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១១​នាក់​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ