រ៉ូម៉ានី គ្រោង​សង់​រូប​សំណាក​ព្រះ​បរម​រតនកោដ្ឋ​នៅរដ្ឋធានី​​របស់​ខ្លួន​

រូបភាព៖ ក្រសួងការបរទេស

សាធារណ​រដ្ឋ​រ៉ូម៉ានី ស្នើ​សុំ​​រូប​សំណាក​សម្តេចព្រះ​បរម​រតនកោដ្ឋ​ទៅ​ដាក់នៅ​​ទីលានហ្វ្រង់កូហ្វូនី នៅទីក្រុងប៊ូការ៉េស​ដើម្បី​ឧទ្ទិស​ដល់​ស្ថាប​និកអង្គការក្រុមប្រទេសនិយាយភាសាបារាំង (ហ្រ្វង់កូហ្វូនី) នេះ​បើតាម​ការ​បញ្ជាក់​ពី​អនុរដ្ឋ​លេខា​ធិការ​ក្រសួង​ការ​បរ​ទេស​លោក មាស គឹមហេង។

លោក​មាស គឹមហេង បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​នៅព្រឹក​ថ្ងៃ​ទី ៩ ឧសភាថា នៅពេល​នេះ​ក្រសួង​វប្បធម៌​កំពុង​រៀប​ចំ​សាង​សង​រូប​សំណាក​នេះ​ហើយ ដែល​លោក​រំពឹង​ថាអាច​នឹង​បញ្ចប់​ការ​សាង​សង​នា​ខែ​កក្កដា​ខាង​មុខ។

លោក​ថា៖ « នៅពេលដែលរួចហើយដោយសារយើងជាប់បោះឆ្នោត យើងមើលពេលទៅបន្តិចទៀត។ ហើយនៅពេលស្រួលបួលហើយឯកឧត្តមទេសរដ្ឋមន្ត្រី គាត់នឹងអញ្ជើញទៅសម្ពោធ។ […] នៅពេលហើយទើបយើងដឹងថានៅថ្ងៃណាពិតប្រាកដតែជារួមភាគីទាំងពីរបានឯកភាពគ្នារួចហើយ​ »

​សមាគម​​ប្រទេស​និយាយ​ភាសាបារាំងត្រូវ​បាន​ផ្តួច​ផ្តើមគំនិត​​ឡើងដោយ អតី​ត​ប្រធានាធិបតី​សេណេហ្គាល់ លោក ឡេអូ​ប៉ូល សេដារ សេងហ័រ ក្នុង​ទស្សវត្សរ៍​ឆ្នាំ១៩៦០ ដែល​គម្រោង​នោះ​ត្រូវ​បាន​គាំ​ទ្រយ៉ាង​ខ្លាំង​ក្លា​ពីសំណាក់ សម្តេចនរោត្តម សី​ហនុ ហើយ​បាន​បង្កើត​​គ​ម្រោង​ច្បាប់​បង្កើត​ហ្វ្រង់​កូ​ហ្វូនី​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

បច្ចុប្បន្ន​រូប​សំណាក​របស់​លោក ឡេអូប៉ូល ត្រូវ​បាន​សាង​សង់​ដាក់​តាំង​នៅ​ទីលានហ្វ្រង់កូហ្វូនី នៅទីក្រុងប៊ូការ៉េសរួចរាល់​ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ