លោក អំ សំអាត បានរងរបួស ខណៈមានការប្រារព្ធទិវាសិទ្ធិលំនៅឋានព្រឹកនេះ

ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត ត្រូវបានរបួសមុខនៅថ្ងៃនេះ

ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត ត្រូវបានរបួសមុខនៅថ្ងៃនេះ ខណៈលោកឃ្លាំមើលការហែក្បួនរបស់សកម្មជនដីធ្លីក្នុងទិវាសិទ្ធិលំនៅឋានពិភពលោក។

អ្នកយកព័ត៌មាន VOD បានរាយការណ៍ពីកន្លែងកើតហេតុថា លោក អំ សំអាត ត្រូវបានសន្តិសុខខណ្ឌដូនពេញវាយនឹងអាយកូមបណ្តាលឲ្យរបួសមុខមួយចំហៀង ខណៈសកម្មជនដីធ្លីនាំគ្នាដើរក្បួនពីជិតរដ្ឋសភាទៅដល់ជិតវត្តឧណ្ណាលោម បម្រុងទៅកាន់ទីលានប្រជាធិបតេយ្យ។ ក្នុងហេតុការណ៍នោះក៏មានសេចក្តីរាយការណ៍ថា មានពលរដ្ឋមួយចំនួនទៀតរងរបួសផងដែរ។

សូមបញ្ជាក់នៅព្រឹកនេះសកម្មជនដីធ្លីប្រមាណ១០០នាក់បានជួបជុំគ្នានៅអតីតសហគមន៍ដីក្រហមជិតរដ្ឋសភា ដើម្បីប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក។ ប៉ុន្តែអាជ្ញាធររារាំងមិនធ្វើនៅទីនោះដោយតម្រូវឲ្យទៅជួបជុំនៅទីលានប្រជាធិបតេយ្យវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ