តុលាការ​កាត់​ទោស​ដាក់​ពន្ធនាគារ​លោក អ៊ុំ សំអាន ២​ឆ្នាំ​៦​ខែ

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ​លោក អ៊ំ សំអាន

សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃនេះ បានប្រកាសសាលក្រមសំណុំរឿងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោម អ៊ុំ សំអាន ដែលត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់។

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ហេង សុខណា បានប្រកាសសាលក្រមថា លោក អ៊ុំ សំអាន ដែលសកម្មនឹងកិច្ចការព្រំដែន ត្រូវបានសម្រេចដាក់ទោសឲ្យជាប់ពន្ធនាគារ ២ឆ្នាំ និង៦ខែ ព្រមទាំងពិន័យប្រាក់ ៤លានរៀលផងដែរ។

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ហេង សុខណា បានប្រកាសសាលក្រមថា លោក អ៊ុំ សំអាន ដែលសកម្មនឹងកិច្ចការព្រំដែន ត្រូវបានសម្រេចដាក់ទោសឲ្យជាប់ពន្ធនាគារ ២ឆ្នាំ និង៦ខែ ព្រមទាំងពិន័យប្រាក់ ៤លានរៀលផងដែរ។

លោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីខែមេសា នៅខេត្តសៀមរាប ទាំងមានអភ័យឯកសិទ្ធសភា បន្ទាប់ពីលោកថ្លែងថា រដ្ឋាភិបាលបានប្រើប្រាស់ផែនទីក្លែងក្លាយ ក្នុងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។

តំណាងរាស្ត្ររូបនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៥ និង៤៩៦ នៃក្រមព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជា៕ រាយការណ៍បន្ថែមដោយ ខាន់ លក្ខិណា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ