កម្ពុជាបង្កើតអង្គភាព​ធ្វើការជាមួយចិននិងប្រទេសក្នុងតំបន់ដើម្បីអភិវឌ្ឍន៍

រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា​លោក ​ប្រាក់ សុខុន

កម្ពុជានៅថ្ងៃអង្គារនេះ សម្ពោធលេខាធិការដ្ឋានជាតិមួយនៅក្នុងក្រសួងការបរទេស ដើម្បីបង្កើនប្រសិទ្ធភាពនៃការបំពេញការងារជាមួយប្រទេសចិន និងបណ្តាលប្រទេស៥ផ្សេងទៀត ស្ថិតនៅតាមបណ្តោយទន្លេមេគង្គ។​

កម្ពុជានៅថ្ងៃអង្គារនេះ សម្ពោធលេខាធិការដ្ឋានជាតិមួយនៅក្នុងក្រសួងការបរទេស ដើម្បីបង្កើនប្រសិទ្ធភាពនៃការបំពេញការងារជាមួយប្រទេសចិន និងបណ្តាលប្រទេស៥ផ្សេងទៀត ស្ថិតនៅតាមបណ្តោយទន្លេមេគង្គ។​

ក្នុងពិធីសម្ពោធនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃនេះ រដ្ឋមន្រ្តីការបរទេសកម្ពុជា​លោក ​ប្រាក់ សុខុន មានប្រសាសន៍ថា លេខាធិការដ្ឋាននេះ​នឹងជួយសម្រួលដល់ផែនការសកម្មភាពការងារបានល្អប្រសើរ។

តំណាងនៃបណ្តាប្រទេសនៅតំបន់​មេគង្គ និងទន្លេឡានឆាងរួមមាន កម្ពុជា មីយ៉ាន់ម៉ា ឡាវ ថៃ វៀតណាម និងចិន។ ទន្លេឡានឆាង ជាទន្លេមួយស្ថិតនៅក្នុងប្រទេសចិន​។

កិច្ចសហប្រតិបត្តិការទន្លេមេគង្គ-ឡានឆាងផ្តោតលើ​ ប្រព័ន្ធត្រួតពិនិត្យគុណភាពទឹកនៅដងទន្លេមេគង្គ ការកាត់បន្ថយភាពក្រីក្រតាមរយៈការអភិវឌ្ឍន័សេដ្ឋកិច្ចនៅជនបទ កម្មវិធីលើកស្ទួយវិស័សុខាភិបាលដល់សហគមន៍ ការប្រយុទ្ធនឹងជម្ងឺនៅតំបន់ត្រូពិច និងការស្រាវជ្រាវលើកកម្ពស់កិច្ចសហប្រតិបត្តិការ។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងបង្កើតឡើងកាលពីឆ្នាំ២០១៥ ដោយប្រទេសនៅតាមទន្លេមេគង្គត្រូវផ្លាស់ប្តូរវេនគ្នា រៀងរាល់ពីរឆ្នាំម្តង ធ្វើជាសហប្រធានជាមួយប្រទេសចិនដែលជាប្រធានអចិន្ត្រៃយ៍នៃទន្លេឡានឆាង។

ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ និងជាសហប្រធានជាមួយប្រទេសចិន សំរាប់កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២ នៅក្នុងខែមករា ឆ្នាំ២០១៨ខាងមុខ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។