ក្រសួងថាជំនន់ទឹកភ្លៀងប្រឈម​រហូតដល់ថ្ងៃទី២២ខែតុលា

ភ្លៀងធ្លាក់នៅតំបន់មួយក្នុងក្រុងភ្នំពេញកាលពីពេលកន្លងទៅ។

ក្រសួងធនធានទឹកនិងឧតុនិយម អំពាវនាវទៅពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពីអាកាសធាតុ ដោយថា ចាប់ពីថ្ងៃនេះរហូតដល់ចុងខែតុលា កម្ពុជា នៅតែប្រឈមនិងជំនន់ទឹកភ្លៀង ខណៈប្រព័ន្ធសម្ពាធទាប កំពុងបង្កើនឥទ្ធិពលកាន់តែខ្លាំងនៅភាគខាងជើងប្រទេស។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី ១០រហូតដល់ថ្ងៃទី ២២ខែតុលាខាងមុខ ភ្លៀងនឹងធ្លាក់ច្រើនជាប់ៗគ្នារាយប៉ាយស្ទើរទូទាំងប្រទេស ហើយរាជធានី ខេត្តមួយចំនួនប្រឈមនឹងការជន់លិច។ ​

ក្រសួងបន្ថែមទៀតថា ចាប់ពីថ្ងៃទី ១១ខែតុលា តទៅ សម្ពាធទាបដែលកើតឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិក នឹងរំកិលខ្លួនឆ្លងកាត់ប្រទេសហ្វីលីពីន ចូលមកសមុទ្រចិនខាងត្បូងជាបន្តបន្ទាប់ទៀត ធ្វើឲ្យកម្ពុជា បន្តទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ជាច្រើនថ្ងៃបន្ថែមទៀត។

ម៉ាប់ ស៊ុយ [email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ