អាជ្ញាធរពង្វាងការធ្វើចរាចរណ៍ក្នុងពិធីបុណ្យអំទូក

សកម្មភាពចរាចរណ៍​តាម​ដង​ផ្លូវ

អាជ្ញាធររាជធានីភំ្នពេញបានដាក់បំរាមការធ្វើចរាចរណ៍របស់រថយន្តដឹកទំនិញនិងគ្រឿងសំណង់នៅតាមផ្លូវមួយចំនួន ដោយថាដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងពិធីបុណ្យអំទុក ចាប់ពីថៃ្ងទី១៣ដល់១៥ វិចិ្ឆកានេះ។

ក្នុងសេចកី្ដប្រកាសនេះ សាលារាជធានីភ្នំពេញបានហាមរថយន្តដឹកទំនិញគ្រប់ប្រភេទនិងរថយន្តបេតុងធើ្វចរាចរណ៍ក្នុងរាជធានីភ្នំពេញ និងបានណែនាំការដ្ឋានសំណង់ទាំងអស់ឲ្យបញ្ឈប់សកម្មភាពផងដែរ។

បើតាមសាលាក្រុង ផ្លូវសំខាន់ៗមួយចំនួន ចាប់ពីផ្លូវជាតិលេខ១ ដល់ផ្លូវជាតិលេខ៦ រួមទាំងផ្លូវជើងឯក ផ្លូវវែងស្រេង និងមហាវិថីឧកញ៉ា ម៉ុង ឬទី្ធ នឹងត្រូវរឹតបន្តឹងការធ្វើចរាចរណ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ