មេដឹកនាំហ្វីលីពីនអះអាងថាធ្លាប់សម្លាប់មនុស្សតាំងពីអាយុ១៦ឆ្នាំ

មេដឹកនាំហ្វីលីពីន​លោក រ៉ូឌ្រីហ្គោឌូទើតេថ្លែងនៅក្នុងពេលជួបជាមួយប្រជាពលរដ្ឋហ្វីលីពីននៅក្នុងប្រទេសវៀតណាម​នៅថ្ងៃនេះថា លោកធ្លាប់បានសម្លាប់មនុស្សតាំងពីលោកនៅអាយុ១៦ឆ្នាំ។​

ពេលដឹកនាំហ្វីលីពីនក្នុងវ័យ៧២ឆ្នាំ ថ្លែងបែបនេះ ក្នុងឱកាសដែលលោកធ្វើដំណើរទៅក្រុងដា ណាង ប្រទេសវៀតណាមដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិច ហើយឆ្លៀតជួបជាមួយពលរដ្ឋហ្វីលីពីននៅទីនោះ។​

លោក ឌូទើតេថ្លែងថា កាលពីលោកមានវ័យ១៦ឆ្នាំ មានជម្លោះកើតឡើងដោយសារការមើលមុខគ្នា ហើយមានការវាយតប់គ្នា លោកក៏បានប្រើប្រាស់កាំបិត​ចាក់សម្លាប់តែម្តង។​នេះបើតាមសារព័ត៌មាន​CNN។​

ជុំវិញការរិះគន់ពីការរំលោភសិទ្ធិមនុស្សលោកថ្លែងថា លោក​មិនខ្លាចមានការចាប់លោកដាក់ពន្ធនាគារទៀតទេ ព្រោះលោក​តាំងពីក្មេងមកលោកធ្លាប់រស់នៅក្នុង និង ក្រៅពន្ធនាគារហើយ។

លោក ឌូទើតេ ជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីន កាលពីឆ្នាំមុន បន្ទាប់ពីលោកដាក់ចេញគោលនយោបាយសម្លាប់ដោយមិនអត់ឱនចំពោះអ្នកពាក់ព័ន្ធបញ្ហាគ្រឿងញៀន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ