ចិន​បណ្ដេញ​សាសន​ទូត​កូរ៉េ​ខាង​ត្បូង​៣២​នាក់​ចេញ ចំ​ពេល​មាន​ភាព​តាន​តឹង​នឹង​គ្នា

អាវុធ​មីស៊ីល​កាល​ពី​ពេល​កន្លង​មក​(រូបភាពពី​​សារ​ព័ត៌មាន​ Reuters)

មន្ត្រី​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ម្នាក់ បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ប្រទេស​ចិន​បាន​បណ្ដេញ​បេសសាសន​ទូត​​គ្រីស្ដ​ជា​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ចំនួន ៣២​នាក់ ចេញ​ពី​ប្រទេស​ចិន ចំ​ពេល​ដែល​មាន​ភាព​តាន​តឹង​ផ្នែក​កាទូត​រវាង​ប្រទេស​ទាំង​ពីរ ជុំ​វិញ​ផែនការ​ដាក់​ពង្រាយ​ខែល​ការពារ​មីស៊ីល​របស់​អាមេរិក នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ នេះដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាង​ត្បូង​បាន​ផ្សាយ​ថា ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង ៣២​នាក់ ទៅ​បំពេញ​ការងារ​ផ្សព្វផ្សាយ​សាសនា នៅ​តំបន់​យ៉ាន់ជី ស្ថិត​នៅ​ភាគ​ឦសានប្រទេស​ចិន នៅ​ជាប់​ព្រំដែន​នឹង​កូរ៉េ​ខាង​ជើង ដែល​ភាគ​ច្រើន​នៃ​ពួកគេ បាន​ធ្វើ​ការ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ។

ក្រសួង​ការបរទេស​កូរ៉េ​ខាង​ត្បូង បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ដោយ​ខ្លី​អំពី​ក្រុម​សាសន​ទូត​ទាំង​នោះ ដោយ​ថា ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​ចិន​បណ្ដេញ​កាល​ពី​ខែ​មករា​កន្លង​មក។

ក្រសួង​បន្ថែម​ថា ក្រសួង​បាន​ណែនាំ​ក្រុម​សាសន​ទូត​ទាំង​នោះ​អំពី​សារ​សំខាន់​នៃ​ការ​អនុវត្ត​តាម​ច្បាប់ និង​ប្រពៃណី​ក្នុង​តំបន់​ដែល​ពួកគេ​ធ្វើ​ការ។

នៅ​កូរ៉េ​ខាង​ត្បូង ប្រទេស​ចិន​ត្រូវ​បាន​គេ​ជឿ​យ៉ាង​ទូលំ​ទូលាយ​ថា កំពុង​តែ​សង​សឹក​ទៅ​នឹង​ផែនការ​របស់​កូរ៉េ​ខាង​ត្បូង ក្នុង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​យោធា​អាមេរិក ដើម្បី​ទប់​ទល់​នឹង​ការ​គំរាម​កំហែង​វាយ​ប្រហារ​ពី​កូរ៉េ​ខាង​ជើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ