រញ្ជួយ​ដី​ខ្លាំង​ក្លា​នៅ​ហ្វីលីពីន ស្លាប់​៤​នាក់​ របួស​ជាង​១០០​នាក់

អគារ​រង​ការ​ខូច​ខាត​ដោយ​សារ​រញ្ជួយ​ដឺ(រូបថតពី AFP)

មនុស្ស ៤​នាក់ ត្រូវ​បាន​គេ​រាយការណ៍​មក​ថា បាន​ស្លាប់ ហើយ​ជាង ១០០​នាក់​ទៀត បាន​រង​របួស បន្ទាប់​ពី​រញ្ជួយ​ដី​កម្រិត​ខ្លាំង​ក្លា​មួយ បាន​វាយ​ប្រហារ​ភាគ​ខាង​ត្បូង​នៃ​កោះ​មិនដាណាវ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន នៅ​ល្ងាច​ថ្ងៃ​ម្សិល​មិញ ដែល​រញ្ជួយ​នោះ​បាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន ព្រម​ទាំង​កាត់​ផ្ដាច់​ប្រព័ន្ធ​អគ្គិសនី​នៅ​តាម​តំបន់​ជា​ច្រើន។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​ដក​ស្រង់​សម្ដី​មន្ត្រី​ហ្វីលីពីន។

AFP បាន​ផ្សាយ​បន្ត​ថា រញ្ជួយ​ដី​កម្រិត ៦.៧​រ៉ិចទ័រ បាន​កើត​ឡើង​ក្នុង​ស្រទាប់​ដី​ជម្រៅ ១០​គីឡូ​ម៉ែត្រ និង​ស្ថិត​នៅ​ចម្ងាយ​ប្រហែល ១៣​គីឡូ​ម៉ែត្រ​ ភាគ​ខាង​កើត​ទីក្រុង​ស៊ូរីហ្គាវ។

ទោះជាយ៉ាង​ណា ទីភ្នាក់ងារ​តាម​ដាន​រលក​ស៊ូណាមិ បាន​ឲ្យ​ដឹង​ថា ពុំ​មាន​ការ​គំរាម​កំហែង​ពី​រលក​យក្ស​ស៊ូណាមិ​នោះ​ឡើយ។ ហ្វីលីពីន គឺ​ជា​ប្រទេស​មាន​ភូមិសាស្ត្រ​ស្ថិតនៅ​តំបន់​ជួរ​ភ្នំ​ភ្លើង​ប៉ាស៊ីហ្វិក និង​តែង​តែ​រង​គ្រោះ​រញ្ជួយ​ដី​ជា​ញឹក​ញាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ